កីឡាអន្តរជាតិ
អន្តរជាតិ
Women Euro 2022 ៖ អាល្លឺម៉ង់ទម្លាក់បារាំង ២-១ ឡើងវគ្គផ្តាច់ព្រ័ត្រជួបអង់គ្លេស រូបភាព Facebook ៖ Germany Football Team
× ក្រុមជម្រើសជាតិនារីអាល្លឺម៉ង់ ថ្ងៃទី២៨ ខែកក្កដា ឈ្នះកៅអីទៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ UEFA Women Euro 2022 ក្រោយយកឈ្នះលើក្រុមនារីបារាំង លទ្ធផល ២-១។ អាល្លឺម៉ង់ ជួបម្ចាស់ផ្ទះអង់គ្លេស វគ្គផ្តាច់ព្រ័ត្រ។
៣គ្រាប់បំប៉ោងសំណាញ់ទីគ្នានេះ ស៊ុតសឹងតែរកបានដោយកីឡាការិនីរបស់ក្រុមអាល្លឺម៉ង់ទាំងអស់ ដោយកីឡាការិនី Alexander Popp ស៊ុត២គ្រាប់នៅនាទី ៤០ និង ៧៦។ ចំណែក១គ្រាប់របស់បារាំងជា ក៏ការភ្លាត់ស្នៀតចូលទីខ្លួនឯង ពីសំណាក់កីឡាការិនីចាំទី Merle Frohms អាល្លឺម៉ង់ នាទី៤៤។
លេងក្នុងព្រឹត្តិការណ៍ Euro លើកដំបូងក្នុងវ័យ ៣១ឆ្នាំ កីឡាការិនី Popp ដែលជួយក្រុមអាល្លឺម៉ង់ ឡើងវគ្គផ្តាច់ព្រ័ត្រ ហើយគ្រាប់បាល់ជាងពាក់កណ្តាលរបស់ក្រុម សុទ្ធសឹងរកបានដោយកីឡាការិនីរូបនេះ។
ក្រោយជួយក្រុមឆ្លងទៅវគ្គបន្ទាប់ កីឡាការិនី Popp និយាយថា ៖«ខ្ញុំទទួលស្គាល់ថា ខ្ញុំមានអារម្មណ៍រំជួលចិត្តខ្លាំង ដែលបានជួយក្រុមមកដល់ចំណុចនេះ ។ មិនត្រឹមតែប៉ុណ្ណោះខ្ញុំដឹងអំពីវិធីសាស្ត្រដែលនាំក្រុមមកដល់ទីនេះ។ មកដល់ទីនេះ វាគឺជាឱកាសមួយសម្រាប់ខ្ញុំ ដែលបានបង្ហាញទម្រង់លេងបានល្អ ខ្ញុំពិតជាមានមោទនភាពខ្លាំង ហើយពេលនេះខ្ញុំបានក្លាយជាកីឡាករដ៏គួរឱ្យភ័យម្នាក់ ដូចកាលពីមុនអ៊ីចឹង។»។
សូមជម្រាបថា ជំនួបវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ Women Euro 2022 នឹងធ្វើឡើងនៅថ្ងៃទី ៣១ ខែកក្កដា រវាងក្រុមជម្រើសជាតិនារីអង់គ្លេស ទល់ក្រុមអាល្លឺម៉ង់ វេលាម៉ោង ១១យប់ (ម៉ោងនៅកម្ពុជា) នាកីឡដ្ឋាន Wembley៕
© រក្សាសិទ្ធិដោយ thmeythmey.com