ជាតិ
និស្សិតខ្មែរ អាចដាក់ពាក្យប្រឡងយកអាហារូបករណ៍ថ្នាក់អនុបណ្ឌិតនៅស្វីស ដល់ថ្ងៃទី១៥វិច្ឆិកា
30, Oct 2022 , 5:59 pm        
រូបភាព
និស្សិតចម្រុះជាតិសាសន៍ កំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពីកម្មវីធី MEIC Programme
និស្សិតចម្រុះជាតិសាសន៍ កំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពីកម្មវីធី MEIC Programme
ដោយ៖ ចៀន និតា
និស្សិតខ្មែរ ដែលមានបំណងបន្តការសិក្សាថ្នាក់បរិញ្ញបត្រជាន់ខ្ពស់(អនុបណ្ឌិត) នៅប្រទេសស្វីស អាចដាក់ពាក្យប្រឡងយកអាហារូបករណ៍ពីកម្មវីធី MEIG Program រហូតដល់ថ្ងៃទី១៥វិច្ឆិកា ឆ្នាំ២០២២។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី២៥តុលា​ University of Geneva បានសហការជាមួយ United Nations office at Geneva នៃប្រទេសស្វីស នឹងផ្ដល់អាហារូបករណ៍សម្រាប់កម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ Master of Advance Studies in European and International Governance (MEIG Programme) អាហារូករណ៍នេះ គឺសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ កម្មវិធីសិក្សានេះ នឹងត្រូវចាប់ផ្ដើមអនុវត្តនៅខែកញ្ញា ឆ្នាំ២០២៣។

កម្មវីធីសិក្សាថ្នាក់អនុបណ្ឌិត ឆ្នាំ២០២៣-២០២៤ ពីកម្មវិធី MEIG Program

កម្មវិធីអាហារូបរណ៍នេះ គឺផ្តោតជំនាញ ទំនាក់ទំនងអន្តរជាតិ, វិទ្យាសាស្ត្រនយោបាយ, ច្បាប់  និង​សេដ្ឋកិច្ច។ នេះបើតាមសេចក្តីជូនដំណឹងក្រសួងអប់រំ យុវជន និងកីឡា។ 
ព័ត៌មានបន្ថែមចូលទៅកាន់គេហទំព័រ ៖ https://www.meig.ch
 

Tag:
 អប់រំ
 
© រក្សាសិទ្ធិដោយ thmeythmey.com