ជាតិ
សង្គមជាតិ
ឡាន-ម៉ូតូ ដែលត្រូវបានចុះបញ្ជីប្រើប្រាស់នៅកម្ពុជាកើនដល់ជាង ៦,៨លានគ្រឿង
× រថយន្ត និងម៉ូតូ ដែលត្រូវបានចុះបញ្ជីប្រើប្រាស់នៅទូទាំងប្រទេសកើនដល់ ៦ ៨៧៧ ២៦៩គ្រឿង។ ចំនួននេះ គឺគិតចាប់ពីឆ្នាំ១៩៩០ មកដល់ដំណាច់ឆ្នាំ២០២២។
របាយការណ៍អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញថា ក្នុងចំណោមយានយន្តសរុបខាងលើដែលបានចុះបញ្ជី គឺមានរថយន្តប្រភេទធុនស្រាលចំនួន៧៤៤ ៧៥៥ គ្រឿង, រថយន្តធុនធ្ងន់ មាន២៨៨ ២៧៨គ្រឿង និងម៉ូតូ មានចំនួន ៥ ៨៤៤ ២៣៦ គ្រឿង។
ដោយឡែក យានយន្តដែលដើរដោយថាមពលអគ្គីសនីក៏បានកើនដល់ជាង៦០០គ្រឿង ផងដែរ។
ក្នុងឆ្នាំ២០២២ ក្រសួងសាធារណការបានចុះបញ្ជីស្លាកលេខយានយន្តបានចំនួន៣៦ ៦៨០ ជាមួយនឹងប្រាក់ចំណូល៧៨,៥ពាន់លានរៀល (ប្រមាណ១៩លានដុល្លារអាម៉េរិក)។ ក្នុងនោះ ការចុះបញ្ជីស្លាកលេខពិសេសផ្ទាល់ខ្លួនមាន ៦ ៦៦៦ស្លាក ដែលក្រសួងទទួលបានចំណូលជាង៤១,៥ពាន់លានរៀល ខណៈ ៣០ ០១៤ទៀត គឺជាស្លាកលេខពិសេស(រាជធានី-ខេត្ត) ដែលផ្តល់ចំណូលឱ្យរដ្ឋបាន៣៧ពាន់លានរៀល៕
© រក្សាសិទ្ធិដោយ thmeythmey.com