កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អាស៊ានប៉ារ៉ាហ្គេម៖ អត្តពលិកយូដូកម្ពុជា សម្រេចមេដាយប្រាក់ និងសំរឹទ្ធិថែមទៀត
05, Jun 2023 , 1:59 pm        
រូបភាព
អត្តពលិកយូដូកម្ពុជា សម្រេចបានមេដាយប្រាក់១ និងសំរឹទ្ធ១គ្រឿងទៀត នាការប្រកួតលើវិញ្ញាJ2 បុរស ។ ការប្រកួត កីឡាប៉ារ៉ាយូដូនេះ ធ្វើឡើងនៅ ទីលានក្លឹបវាយសីភ្នំពេញ នៃអាគារនៅសហភាពសហព័ន្ធយុវជនកម្ពុជា។



កីឡាករកម្ពុជា ហឿង ហេងហេង បានឈ្នះមេដាយប្រាក់ ប្រភេទកីឡាយូដូ វិញ្ញសា J2 បុរស ទម្ងន់បូក៩០គីឡូក្រាម។ អត្តពលិកប៉ារ៉ាយូដូ រូបនេះ ឆ្លងកាត់៣ប្រកួត ដោយប៉ះជាមួយកីឡាករ Mantolas របស់ឥណ្ឌូណេស៊ី ។ ក្នុងនោះចាញ់២ និងឈ្នះ១។ 
 
ដោយឡែកកីឡាករកម្ពុជា ឡេង ទិត្យវិបុល បានឈ្នះមេដាយសំរឹទ្ធ ប្រភេទកីឡាយូដូ វិញ្ញសា J2 បុរស ទម្ងន់ដក ៦០គីឡូក្រាម។ អត្តពលិកប៉ារ៉ាយូដូរូបនេះ ឆ្លងកាត់៤ប្រកួត ដោយត្រូវប៉ះម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, វៀតណាម និងថៃ ។ ក្នុងនោះ រូបគេឈ្នះបាន ២ប្រកួត។
 
កាលពីថ្ងៃទី៤ មិថុនា អត្តពលិកកម្ពុជា ក៏សម្រេចបានមេដាយប្រាក់១ និងសំរឹទ្ធ១គ្រឿងដែរ។
 

Tag:
 យូដូ
  ប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com