កីឡាជាតិ
ជាតិ
អត្តពលិកប៉ារ៉ាយូដូកម្ពុជា សម្រេចបានមេដាយប្រាក់ និងសំរឺទ្ធ ជូនជាតិ
04, Jun 2023 , 4:29 pm        
រូបភាព
និង សែម ប្រាក់ដាវ 

អត្តពលិកប៉ារ៉ាយូដូ បុរស និងនារីកម្ពុជា សម្រេចបានមេដាយ២គ្រឿង ជូនជាតិ នាថ្ងៃទី៤ មិថុនា។ ការប្រកួតនេះ ធ្វើឡើងនៅសហភាពសហព៍ន្ធយុវជនកម្ពុជា។



កីឡាការិនី សឿង ស្រីពេជ្រ សម្រេចបានមេដាយប្រាក់ជូនកម្ពុជា លើប្រភេទវិញ្ញាសា J1 ទម្ងន់ ៤៨គីឡូក្រាម ខណៈកីឡាការិនីឥណ្ឌូណេស៊ី Larassati Novia ទទួលបានមេដាយមាស ។
 
សម្រាប់ការប្រកួតប៉ារ៉ាយូដូ ផ្នែកបុរស J1 លើទម្ងន់ក្រោម ៦០គីឡូក្រាមវិញ កីឡាករ ជ័យ វីរៈ សម្រេចបានមេដាយសំរឹទ្ធស្ទួន ជាមួយកីឡាករហ្វីលីពីន Belarmino Christian Philif Arca ។

ចំណែកកីឡាករ Junaedi Junaedi របស់ឥណ្ឌូណេស៊ី ទទួលបានមេដាយមាស និងកីឡាករ Kongsuk Vitoon របស់ថៃ ទទួលបានមេដាយប្រាក់។

Tag:
 (ប៉ារ៉ាហ្គេម
  ស៊ីហ្គេម)
© រក្សាសិទ្ធិដោយ thmeythmey.com