បោះឆ្នោត
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
គម្រោងកែច្បាប់ស្ដីពីការប្រមាថស្ដេច ជាឧបសគ្គធំរបស់លោក Pita ដើម្បីឈោងចាប់កៅអីនាយករដ្ឋមន្រ្តី
13, Jul 2023 , 4:07 pm        
រូបភាព
បេក្ខជននាយករដ្ឋមន្រ្តីថៃថ្មី លោក Pita Limjaroenrat ។ រូបភាព AFP ។
បេក្ខជននាយករដ្ឋមន្រ្តីថៃថ្មី លោក Pita Limjaroenrat ។ រូបភាព AFP ។
សមាជិកសភាតំណាងរាស្រ្ត និងព្រឹទ្ធសភាថៃ កំពុងជជែកដេញដោលគ្នា ជុំវិញការបោះឆ្នោតជ្រើសនាយករដ្ឋមន្រ្តីថៃថ្មី ខណៈដែលលោក Pita Limjaroenrat គឺជាបេក្ខជននាយករដ្ឋមន្ត្រី។

 
នៅក្នុងសម័យប្រជុំថ្ងៃទី១៣ ខែកក្កដា​ មេដឹកនាំគណបក្សភឿថៃ លោក Cholnan Srikaew បានស្នើបេក្ខភាពលោក​ Pita Limjaroenrat ជានាយករដ្ឋមន្រ្តីដោយមានការគាំទ្រពីតំណាងសភាចំនួន៣០២នាក់។ តាមរដ្ឋធម្មនុញ្ញថៃ លោក Pita ត្រូវការសំឡេង៣៧៦បេក្ខជនពីសភាតំណាងរាស្ត្រដែលមានសមាជិក៥០០នាក់ និងសមាជិកព្រឹទ្ធសភា២៥០នាក់។
 
មុនសម័យប្រជុំលោក Pita បដិសេដមិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានជុំវិញទំនុកចិត្តក្នុងបោះឆ្នោតធ្វើជានាយករដ្ឋមន្រ្តី។ ប៉ុន្តែលោកសង្ឃឹមថា សមាជិកសភានឹងគាំទ្ររូបលោក ដោយមិនលើកពីបញ្ហាការកាន់កាប់ភាគហ៊ុននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងការកែប្រែច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ។ 
 
អំឡុងកិច្ចប្រជុំសភា សមាជីកព្រឹទ្ធសភាថៃ និងសមាជិករដ្ឋសភាខ្លះ  បានរិះគន់លោក Pita ខ្លាំងចំពោះការប៉ុនប៉ងកែច្បាប់ការពារស្ដេច។ ឯគណបក្សនយោបាយដែលនៅក្រៅសម្ព័ន្ធភាព ក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងមិនបោះឆ្នោតឱ្យលោក Pita ធ្វើជានាយករដ្ឋមន្រ្តីនោះទេ ដោយសារតែប្រមុខដឹកនាំបក្សឆ្ពោះទៅមុខរូបនេះមានគម្រោងកែប្រែច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ។
 
ការបោះឆ្នោតរំពឹងប្រព្រឹត្តទៅម៉ោង៥លា្ងចនេះ ក្រោយការជជែកដែញដោលរួចរាល់៕ 
 

Tag:
 ថៃ
  បោះឆ្នោត
  Pita
© រក្សាសិទ្ធិដោយ thmeythmey.com