ជាតិ
អាល្លឺម៉ង់ ផ្ដល់ហិរញ្ញប្បទាន ២.១លានដុល្លារ លើគម្រោងសម្អាតមីនតាមព្រំដែនកម្ពុជា-ថៃ ![រូបភាព៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់](https://image.thmeythmey.com/pictures/2023/08/13/13820231639front.jpg)
រូបភាព៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់
×![]()
ភ្នំពេញ៖ អាល្លឺម៉ង់ បានផ្ដល់ហិរញ្ញប្បទានឥតសំណង ២.១លានដុល្លារដល់កម្ពុជា លើ គម្រោង «បោសសម្អាតមីនមនុស្សធម៌» នៅតាមព្រំដែនកម្ពុជា-ថៃ។ ជំនួយនេះ ត្រូវបានចុះហត្ថលេខា និងទទួលដោយ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ (CMA) និងលោក Rune Dale Andresen ប្រធានអង្គការ NPA ប្រចាំកម្ពុជា កាលពីថ្ងៃទី១១ ខែសីហា។
លោក ហេង រតនា បានបញ្ជាក់ថា គម្រោងនេះ មានរយៈពេល១៦ខែ ដោយ ត្រូវបោស សម្អាតផ្ទៃដីមានគ្រាប់មីនទំហំចំនួន១.៦០០ហិចតា ស្ថិតនៅបណ្តាស្រុក នៃខេត្តជាប់ ព្រំដែនកម្ពុជា-ថៃ ដូចជាខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។
ប្រតិបត្តិការដោះមីននេះ ធ្វើឡើងដើម្បីឆ្លើយតបតាមគោលនយោបាយរបស់រាជរដ្ឋាភិ បាល «កម្ពុជាគ្មានមីន ឆ្នាំ២០២៥»។ លោក ហេង រតនា សង្ឃឹមថា គម្រោងនេះនឹងផ្តល់ការ គាំទ្រដល់ការងារអប់រំ កាត់បន្ថយគ្រោះថ្នាក់មីន និងជួយជនរងគ្រោះដោយសារមីន ព្រមទាំងការងារហ្វឹកហ្វឺនផងដែរ៕
![](https://image.thmeythmey.com/pictures/2023/08/13/ss.jpg)
ហិរញ្ញប្បទានឥតសំណង២លានដុល្លារ ត្រូវបានចុះហត្ថលេខា និងទទួលដោយ លោក ហេង រតនា និង លោក Rune Dale Andresen កាលពីថ្ងៃទី១១ ខែសីហា។ រូបភាព៖ លោក ហេង រតនា
Tag:
អាល្លឺម៉ង់
មីន
អគ្គនាយកស៊ីម៉ាក់
© រក្សាសិទ្ធិដោយ thmeythmey.com