កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ ៥រូប ដែលរកឃើញទម្រង់លេងល្អឡើងវិញក្នុងរដូវកាលថ្មី ២០២៣-២៤ ![](https://image.thmeythmey.com/pictures/2023/10/11/front1234.jpg)
×![]()
ទម្រង់នៃការលេងបាល់ឱ្យបានល្អ គឺជារឿងដ៏សំខាន់បំផុត សម្រាប់កីឡាករអាជីព។ ទម្រង់លេងល្អនៃកីឡាករម្នាក់ៗ ជារឿងសំខាន់នៅដើមវគ្គនៃការចាប់ផ្តើមរដូវកាលថ្មី របស់ក្របខណ្ឌបាល់ទាត់កំពូលៗនៅលើពិភពលោក ។
មានទម្រង់លេងល្អ មិនត្រឹមតែជួយជំរុញដល់ការផ្តោតអារម្មណ៍របស់កីឡាករនោះទេ ប៉ុន្តែវាក៏នឹងផ្តល់ឱ្យក្រុម មានទម្រង់លេងខ្លាំងផងដែរ ដើម្បីអាចប្រជែងពានរង្វាន់នៅក្នុងលំដាប់ថ្នាក់ណាមួយ។ កីឡាករដែលស្ថិតនៅទម្រង់លេងល្អ គឺតែងតែអាចស្វែងរកគ្រាប់បាល់បានច្រើនសម្រាប់ក្រុម រួមទាំងការបង្កើតឱកាសដល់មិត្តរួមក្រុម។
ខាងក្រោមនេះកីឡាករចំនួន ៥រូប ដែលកំពុងតែវិលត្រលប់មកកាន់ទម្រង់លេងល្អប្រសើរឡើងវិញ៖
៥. Takumi Minamino កំពុងមានទម្រង់លេងល្អខ្លាំងឡើងវិញនៅក្លិប AS Monaco របស់លីគកំពូលបារាំង ដោយគេបានបន្តជួយក្រុមមួយនេះប្រជែងនៅតំបន់កំពូលតារាងនៃក្របខណ្ឌ Ligue 1។ បច្ចុប្បន្នរូបគេ បានជួយឱ្យក្រុមមួយនេះ ឈរចំណាត់ថ្នាក់លេខមួយបណ្ដោះអាសន្ន ក្រោយឈ្នះ៥ ស្មើ២ និងចាញ់១ប្រកួត មាន១៧ពិន្ទុ។
![](https://image.thmeythmey.com/pictures/2023/10/11/5.jpg)
៤. Federico Chiesa កំពុងមានទម្រង់លេងល្អឡើងវិញសម្រាប់ក្លិប Juventus ប្រជែងនៅក្នុងក្របខណ្ឌ Serie A ក្រោយក្រុមមួយនេះជួបបញ្ហារយៈពេលជាង ២រដូវកាលរួចមកហើយ។ បច្ចុប្បន្ន Juventus ឈរលេខ៣ មាន១៧ពិន្ទុ ក្រោយឈ្នះ៥ ស្មើ២ ចាញ់១។
![](https://image.thmeythmey.com/pictures/2023/10/11/4.jpg)
៣. Yves Bissouma រួមចំណែកជួយ Tottenham Hotspurs ឈ្នះការប្រកួតបន្តបន្ទាប់នៅក្នុង Premier League។ Spurs ឈរកំពូលតារាងបណ្ដោះអាសន្ន ក្រោយឈ្នោះ៦ និងស្មើ២ប្រកួត។
![](https://image.thmeythmey.com/pictures/2023/10/11/3.jpg)
២. Joao Felix ទោះក្នុងនាមជាកីឡាករខ្ចីជើង តែកីឡាកររូបនេះកំពុងតែបង្ហាញភាពខ្លាំងរបស់គេនៅក្លិប Barcelona ម្ចាស់ការពារតំណែងជើងឯក La Liga។ អំឡុងនៅក្លិប Atletico Madrid និងផ្លាស់ទៅ Chelsea រូបគេហាក់មានសម្ពាធចំពោះការរកទម្រង់លេងល្អរបស់គេ។
![](https://image.thmeythmey.com/pictures/2023/10/11/2.jpg)
១. Heung-Min Son ប្រធានក្រុម Spurs កំពុងតែដឹកនាំមិត្តរួមក្រុមប្រកួតប្រជែងយ៉ាងខ្លាំងក្លានៅក្នុង Premier League រូបគេតែងរកបានគ្រាប់បាល់ ការបង្កើតឱកាសដល់មិត្តរួមក្រុម ខុសពីរដូវកាលមុនរូបគេមានបញ្ហារបួសមិនសូវបង្ហាញខ្លួនសម្រាប់ក្រុម៕
© រក្សាសិទ្ធិដោយ thmeythmey.com