ជាតិ
ពន្យល់ពាក្យ
«ជនកសមាជិក» មានន័យថា សមាជិកស្ថាបនិក
× «ជនកសមាជិក» សូរអានៈ [ជៈ-នៈ-កៈ-សៈ-ម៉ា-ជិក] មានន័យថា សមាជិកស្ថាបនិក។ នេះបើតាមការពន្យល់ក្នុងវចនានុក្រមខ្មែរ២០២២របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា។
«ជនក» សូរអានៈ [ជៈ-នៈ-កៈ] ឬ [ជៈ-នក់] (សំ.បា.) សំដៅដល់ បុរសអ្នកបង្កើតកូន (បិតា) ; ច្រើនប្រើជារាជសព្ទ : ព្រះជនក, សម្ដេចព្រះជនក។ ន័យមួយទៀត គឺ ឈ្មោះរឿងជាតកមួយក្នុងមហាជាតកទាំង១០។
«សមាជិក» គឺអ្នកដែលមានអំណាចត្រូវចូលកាន់ទីប្រជុំបាន; អ្នកចូលរួបរួមក្នុងអង្គការនយោបាយ, ក្នុងសមាគម, ក្នុងគ្រួសារ : សមាជិកនៃសភាទាំងពីរ, សមាជិករាជរដ្ឋាភិបាល, សមាជិកសមាគម, សមាជិកគ្រួសារ៕
© រក្សាសិទ្ធិដោយ thmeythmey.com