ជាតិ
ឥទ្ធិពលពីសម្ពាធទាប ធ្វើឱ្យតំបន់មួយចំនួននៅកម្ពុជាមានភ្លៀង លាយឡំផ្គរ រន្ទះ ខ្យល់កន្រ្តាក់
01, Jun 2024 , 11:19 am        
រូបភាព
ឥទ្ធិពលសម្ពាធទាប កំពុងគ្របដណ្ដប់លើកម្ពុជា ភាគខាងជើងប្រទេសថៃ ភាគកណ្ដាលនៃអាងទន្លេមេគង្គ ដែលបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី១-៣ ខែមិថុនា។ នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១ មិថុនា។

 
ក្រសួង ធនធានទឹក បញ្ជាក់ថា បណ្ដាខេត្តនៅតំបន់វាលទំនាបមានខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ ភ្នំពេញ ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ និងខេត្តតាកែវ អាចមានភ្លៀងធ្លាក់ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ គ្របដណ្ដប់លើផ្ទៃដី១០ ទៅ៣០ ភាគរយ។
 
ចំណែកបណ្តាខេត្តនៅតំបន់ខ្ពង់រាប មានខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ព្រះវិហារ អាចមានភ្លៀងធ្លាក់ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ គ្របដណ្ដប់លើផ្ទៃដី១០ ទៅ៤០ ភាគរយ។
 
ចំពោះតំបន់មត់សមុទ្រវិញ មានខេត្តកែប កំពត ព្រះសីហនុ និងកោះកុង អាចមានភ្លៀង ធ្លាក់ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ គ្របដណ្ដប់លើផ្ទៃដី១០ ទៅ២៥ ភាគរយ។។ នៅលើផ្ទៃសមុទ្រមានភ្លៀង ធ្លាក់ លាយឡំដោយផ្គរ រន្ទះ ខ្យល់កន្រ្តាក់ ហើយរលកសមុទ្រ មានកម្ពស់មធ្យមទាបបំផុត០.៥ម៉ែត្រ និងកម្ពស់មធ្យមខ្ពស់បំផុត ១.៥ម៉ែត្រ៕

Tag:
 ភ្លៀងធ្លាក់
© រក្សាសិទ្ធិដោយ thmeythmey.com