ជាតិ
មន្ត្រីជំនាញ ចាប់និងដកហូតសាច់បង្កកខូចគុណភាព៧០០គីឡូក្រោម
01, Jun 2024 , 2:29 pm        
រូបភាព
រូបភាពពី៖ មន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ
រូបភាពពី៖ មន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ
សាច់បង្កក និងគ្រឿងសមុទ្រក្លាសេ ជាង៧០០គីឡូក្រោម ដែលត្រូវឈ្មួញលួចនាំចូលតាមរថយន្តដឹកអ្នកដំណើរ ត្រូវបានមន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ចាប់ និងដកហូតបាន កាលពីថ្ងៃទី២៩ ខែឧសភា នៅសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


 
បើតាមមន្ត្រីជំនាញ ក.ប.ប សាច់បង្កកដែលនាំចូលសាច់បង្កកខុសច្បាប់ មានសាច់មាន់ចំនួន ៤០០គីឡូក្រាម  សាច់គោបង្កកចំនួន៦០គីឡូក្រាម  សាច់ទាបង្កក ចំនួន១១០គីឡក្រាម  និងគ្រឿងសមុទ្រចំនួន២០០គីឡូក្រាម។
 
សាច់បង្កកទាំងនេះ ត្រូវបាននាំចូលពីថៃ ឥណ្ឌា ចិន និងនាំមកពីខេត្តព្រះសីហនុ ដោយគ្មានច្បាប់អនុញ្ញាត។ នេះបើតាម ក.ប.ប ដែលបន្តថា ម្ចាស់ទីតាំងនៃសាច់បង្កក ត្រូវបាននាំទៅអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕
 

Tag:
 សាច់បង្កក
© រក្សាសិទ្ធិដោយ thmeythmey.com