កីឡាជាតិ
ជាតិ
លោក ភា សុភក្រ្តា ទទួលភារកិច្ចដឹកនាំ U-19 កម្ពុជា ប្រជែង Asean U19
10, Jun 2024 , 10:05 am        
រូបភាព
រូបភាព៖ ហ្វេសប៊ុក លោក ភា សុភក្រ្តា
រូបភាព៖ ហ្វេសប៊ុក លោក ភា សុភក្រ្តា
លោក ភា សុភក្រ្តា ក្លាយជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ (U-19) ក្នុងយុទ្ធនាការពានរង្វាន់ ASEAN U19 Boys’ Championship 2024 នៅឥណ្ឌូណេស៊ី។

បើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកថ្ងៃទី១០ ខែមិថុនា លោក ភា សុភក្រ្តា ដែលជាគ្រូបង្វឹកក្រុមកងយោធពលខេមរភូមិន្ទ ត្រូវទទួលភារកិច្ចដឹកនាំ U19 កម្ពុជា តតាំងជាមួយម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ហ្វីលីពីន និងទីម័រខាងកើត ក្នុងពូល A។
 
ការប្រកួតជើងឯក Asean U19 Championship 2024 ដែលធ្វើឡើងនៅឥណ្ឌូណេស៊ី នឹងចាប់ពីថ្ងៃទី១៧ ខែកក្កដា ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ មានក្រុមសរុបចំនួន១២ចូលរួម ដោយចែកចេញជា៣ពូលពី A ដល់ C ក្នុងមួយពូលមាន៤ក្រុម ដោយពូល A មាន ម្ចាស់ផ្ទះឥណ្ឌូណេស៊ី កម្ពុជា ហ្វីលីពីន និងទីម័រខាងកើត។ ពូល B មាន ឡាវ វៀតណាម មីយ៉ាន់ម៉ា និងអូស្ត្រាលី និងពូល C មានម៉ាឡេស៊ី ថៃ ព្រុយណេ និងសិង្ហបុរី។
 
ជំនួបបើកឆាក កម្ពុជា ត្រូវតតាំង ទីម័រខាងកើត នៅថ្ងៃទី១៧ ខែកក្កដា វេលាម៉ោង៣រសៀល ស្របពេលឥណ្ឌូណេស៊ី ទទួលហ្វីពីន និងវេលាម៉ោង ៧ និង៣០នាទី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com