កីឡាជាតិ
ជាតិ
មិត្តភាពអន្តរជាតិ៖ កម្ពុជា ចាញ់ម៉ុងហ្គោលី ២-១
11, Jun 2024 , 5:53 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមកីឡាបាល់ទាត់ម៉ុងហ្គោលី វាយបកយកឈ្នះកម្ពុជា ២-១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិជើងទី២ នៅរដ្ឋធានីអ៊ូឡង់បាទ័រ នៅថ្ងៃទី១១ ខែមិថុនា។



សារ ទី ជាអ្នករកគ្រាប់បាល់នាំមុខឱ្យកម្ពុជា មុនពេល Nyam-Osor និង Gantuyaa សម្រេចគ្រាប់បាល់តាមស្មើ និងជ័យជម្នះ ជាបន្តបន្ទាប់។ កាលពីជើងទី១ នៅថ្ងៃទី៧ ខែមិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុមគោព្រៃកម្ពុជា បានយកឈ្នះ ម៉ុងហ្គោលី ២-០ ដែលធ្វើបានដោយ Yudai Ogawa និង​ សារ ទី។ មិត្តភាពអន្តរជាតិទាំងពីរប្រកួតនេះធ្វើឡើងដើម្បីកម្តៅសាច់ដុំ ដើម្បីក្រុមត្រៀមប្រកួតជម្រុះ AFC Asian Cup ឆ្នាំ ២០២៧។

តាមរយៈលទ្ធផលប្រកួតនេះ មានន័យថាកម្ពុជា ឈ្នះ១ ចាញ់១ និងស្មើ១ ជាមួយម៉ុងហ្គោលី។ ជំនួបដំបូងរវាងក្រុមទាំងពីរធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ឆ្នាំ ២០១៩ ក្នុងលទ្ធផល ១-១៕
 

© រក្សាសិទ្ធិដោយ thmeythmey.com