ជាតិ
អភិបាលខេត្តកំពង់ស្ពឺ ដកហូតដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ជាង៣ពាន់ហិកតា ពីការកាន់កាប់ខុសច្បាប់
12, Jun 2024 , 8:59 pm        
រូបភាព
លោក វ៉ី សំណាង រដ្ឋភិបាលលខេត្តកំពង់ស្ពឺ។ រូបពី រដ្ឋបាលខេត្តកំពង់ស្ពឺ
លោក វ៉ី សំណាង រដ្ឋភិបាលលខេត្តកំពង់ស្ពឺ។ រូបពី រដ្ឋបាលខេត្តកំពង់ស្ពឺ
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចេញដីកា ប្រកាសបដិសេធ និងដកហូតដីព្រៃ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចំនួន៣៤៣៤ហិកតា ក្នុងភូមិសាស្រ្តឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

 
ដីកាចេញដោយអភិបាលខេត្ត កាលពីថ្ងៃទី៧មិថុនា បញ្ជាក់ថា ការដកហូតដីចំនួនបីទីតាំង ជាង៣ពាន់ហិកតា ដោយសារមានគេកាន់កាប់ យកដីរបស់រដ្ឋ។ ជុំវិញរឿងលម្អិតនៃករណីនេះ សារព័ត៌មានថ្មីៗមិនអាចទាក់ទងលោក វ៉ី សំណាង សុំការបកស្រាយបន្ថែមបានឡើយ។  
 
តែយ៉ាងណាក៏ដោយ ក្នុងដីកាដដែល លោកអភិបាលខេត្តកំពង់ស្ពឺបានទុករយៈពេល៣០ថ្ងៃ នៃថ្ងៃធ្វើការ សម្រាប់ទុកសិទ្ធិឱ្យអ្នកពាក់ព័ន្ធ ចេញតវ៉ា៕ 
 
ដីតបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលអភិបាលខេត្តកំពង់ស្ពឺដកហូត។ 

ដីតបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលអភិបាលខេត្តកំពង់ស្ពឺដកហូត។ 

Tag:
 ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com