ជាតិ
វីដេអូ
សេដ្ឋកិច្ច
រកស៊ីនៅផ្សារដើមគជាង១០ឆ្នាំ អ្នកស្រី អុិន ផៃ មិនដែលយកបន្លែវៀតណាម ឬចិនមកលក់ទេ
14, Jun 2024 , 8:59 am        
រូបភាព
អ្នកស្រី អុិន ផៃ ជាអាជីវករលក់ដូរបន្លែនៅម្ដុំផ្សារដើមគ
អ្នកស្រី អុិន ផៃ ជាអាជីវករលក់ដូរបន្លែនៅម្ដុំផ្សារដើមគ
អ្នកស្រី អ៊ិន ផៃ ជាអាជីវករលក់ដូរបន្លែនៅម្ដុំផ្សារដើមគ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ក្រុង ភ្នំពេញ។ តាំងពី​ព្រលប់​ដល់​អធ្រាត្រ ស្រ្តីវ័យ៥៣ឆ្នាំរូបនេះ បានដាក់លក់បន្លែប្រហែល៤ទៅ៥មុខ ដែល មានដូចជា ត្រកួន ,ព្រលឹត ក្រសាំង និងបន្លែរួមផ្សំមួយចំនួនទៀត។

រកស៊ីជាង១០ឆ្នាំ អ្នកស្រី អ៊ិន ផៃ មិនដែលយកបន្លែវៀតណាម ឬចិនមកលក់ទេ ក្រោមហេតុផលមិន ទម្លាប់ ហើយក៏មិនចង់បន្លំភ្នែកអតិថិជនថា ជាបន្លែរបស់ប្រទេសនេះ ឬប្រទេសនោះដែរ។ ទន្ទឹមនេះ អាជីវករមកពីខេត្តតាកែវរូបនេះ ក៏ចង់ផ្ដល់តម្លៃបន្ថែមដល់កសិករ និងកសិផលខ្មែរ ជាជាងយកប្រាក់ទៅទិញពីប្រទេសជិតខាង។ សព្វថ្ងៃ អ្នកស្រី ផៃ ទទួលទិញបន្លែពីកសិករប្រមាណ ១០គ្រួសារ មកពីខេត្តតាកែវ និងកំពង់ចាម ដើម្បីចែកចាយបន្តនៅផ្សារដើមគនេះ។


 
សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖
 

Tag:
 អ៊ិន ផៃ
  បន្លែ
  ផ្សារដើមគ
© រក្សាសិទ្ធិដោយ thmeythmey.com