ជាតិ
ព័ត៍មានសុខភាព
សុខភាព
តិចអត់ដឹង! ការកង្វះវីតាមីន D អាចប្រឈមនឹងជំងឺសួតដែរ
14, Jun 2024 , 10:59 pm        
រូបភាព
យោងទៅតាមអ្នកស្រាវជ្រាវជាច្រើនបានឲ្យដឹងថា កម្រិតវីតាមីន D ទាបក្នុងឈាម មានជាប់ទាក់ទងនឹងការប្រឈមកាន់តែខ្ពស់នឹងជំងឺដែលធ្វើឲ្យរលាក និងសម្លាកដល់សាច់សួតបាន។ ក្នុងមួយឆ្នាំៗនៅសហរដ្ឋអាមេរិក មានករណីជំងឺសួតប្រភេទ Interstitial Lung Disease (ILD) ប្រហែល ២០០០០០ករណី។ ករណីភាគច្រើនបង្កឡើងដោយជាតិពុលក្នុងបរិដ្ឋានដូចជា Asbestos ឬ កំទិចកំទីធូលីដី ប៉ុន្តែ ILD ក៏អាចបង្កឡើងដោយជំងឺ Autoimmune ការបង្ករោគ ឬផលរំខាននៃការប្រើថ្នាំ។ ករណីខ្លះ ក៏មិនដឹងមូលហេតុដែរ។

 
អ្នកស្រាវជ្រាវជាច្រើនមកពីសាកលវិទ្យាល័យ Johns Hopkin University ក្នុង Baltimore ដែលមានមនុស្សចូលរួមច្រើនជាង ៦០០០នាក់ក្នុងរយៈពេល ១០ឆ្នាំ។ ពួកគេបានរកឃើញថា ការដែលមានចំនួនវីតាមីន D ក្នុងឈាមទាប គឺមានជាប់ទាក់ទងនឹងការប្រឈមកាន់តែខ្ពស់នឹងការកើតរោគសញ្ញាភ្លាមៗនៃជំងឺ ILD។ 
 
ការស្រាវជ្រាវបានបញ្ជាក់ថា កម្រិតវីតាមីន D ទាប ប្រហែលជាកត្តាមួយក្នុងការកើតជាជំងឺ ILD ហើយរឿងនេះក៏ត្រូវបានគេចុះផ្សាយក្នុងសារព័ត៌មាន Journal of Nutrition ផងដែរ។ យើងដឹងហើយថា អ័រម៉ូនវីតាមីន D មាននាទីប្រឆាំងនឹងការរលាក និងជួយសម្រួលដល់ប្រព័ន្ធភាពស៊ាំ ដើម្បីកុំឲ្យមានជំងឺ ILD។ 
 
យ៉ាងណាមិញ វាក៏មិនមានអំណះអំណាងក្នុងឯកសារថា វីតាមីន D ដើរតួនាទីដ៏សំខាន់មួយក្នុងជំងឺស្ទះសួតដូចជា ជំងឺហឺត និង COPD ហើយឥឡូវនេះយើងបានរកឃើញថា ទំនាក់ទំនងនេះកើតឡើងដោយសារតែមានសម្លាកក្នុងសួតដោយសារជំងឺសួតដែរ។ 
 
អ្នកស្រាវជ្រាវបានបញ្ជាក់ថា លទ្ធផលនៃការសិក្សាមិនបានអះអាងទៅលើទំនាក់ទំនងរវាងមូលហេតុ និងឥទ្ធិពលនៅឡើយទេ។ យ៉ាងណាមិញ ការស្រាវជ្រាវបានគាំទ្រតម្រូវការការសិក្សានៅថ្ងៃក្រោយទៀតដើម្បីស្រាវជ្រាវថាតើការព្យាបាលការកង្វះវីតាមីន D ដូចជាថ្នាំបំប៉ន ឬការអាំងថ្ងៃ អាចជួយបង្ការ ឬបន្ថយដំណើរការណ៍ជំងឺនេះបានឬអត់៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com