កីឡាជាតិ
ជាតិ
ណាហ្គា​​ឃ្លាត​​ពី​​កំពូល​​តារាង​​ក្រោយ​​ស្មើ​​បៀ​ល​​ប្រាយ​ ខណៈ​​ស្វាយ​រៀង​​បាន​៣​ពិន្ទុ​
12, Jun 2014 , 10:12 am        
រូបភាព
ដោយ:
ក្រុមបាល់ទាត់​ណាហ្គា​ខ​ប​កាន់តែ​ឃ្លាតឆ្ងាយ​ពី​តំបន់​កំពូល​តារាង​នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន ខេ​ម​បូ​ឌា​ន​លី​ក២០១៤ក្រោយ​ប្រកួត​ស្មើគ្នា ១ទល់ ១ ជាមួយ​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ ធី​ត​នៅ​ថ្ងៃទី ១១ មិថុនា ម្សិលមិញ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ខណៈ​ក្រុម​ខេត្តស្វាយរៀង​រកបាន ៣ ពិន្ទុ​ពី​ក្រុម​Albirex Niigata Phnom Penh ក្រោយ​យកឈ្នះ៣ ទល់ ០ ។



ខ្សែប្រយុទ្ធ​ជើងចាស់​ឈឹម សំបូរ ជា​អ្នករក​គ្រាប់​បាល់​ឱ្យ​ណាហ្គា​ចំណែក​ខ្សែបម្រើ​ជនជាតិ​ជប៉ុន​Yamagata Yusuke ជួយ​ឱ្យ​បៀ​ល​ប្រាយ​តាម​បាន​ស្មើ​វិញ។រីឯ៣ គ្រាប់​របស់​ខេត្ត​ស្វាយ រៀង​រកបាន​ដោយ​កីឡាករ ណុប តុលា, Bata និង​សូ​យ វិសាល។


ឆ្លងកាត់​ការប្រកួត​នេះ​ណាហ្គា​ឈរ​ចំណាត់ថ្នាក់​លេខ៣ ដដែល មាន ២៨ពិន្ទុ​ចំណែក​បៀ​ល ប្រាយ​ឈរ​លេខ​ឈរ​លេខ៦មាន ២១ ពិន្ទុ។ ងាក​ទៅ​មើល​ក្រុម​ស្វាយរៀង​វិញ៣ ពិន្ទុ​ម្សិលមិញ​នេះ​ជួយ​ឱ្យ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ឡើង​ពី​លេខ៩ ក្នុង​តារាង ១២ ក្រុម​មក​លេខ៧វិញ ស្របពេល​Albirex នៅ​ចំណាត់ថ្នាក់​ចុងក្រោយ​គេ​មាន ៤ ពិន្ទុ។


តារាង​ចំណាត់ថ្នាក់​បណ្ដោះអាសន្ន​ស​ប្ដា​ហ៍​ទី១៥ ៖
១.ភ្នំពេញ​ក្រោ​ន៣៦ពិន្ទុ(+២៩)
២. ចម្ការកៅស៊ូ​បឹងកេត៣៤ពិន្ទុ(+១៩)
៣. ណាហ្គា​ខ​ប២៨ពិន្ទុ(+១៦)
៤. អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ២២ពិន្ទុ(+៩)
៥. ភ្នំពេញ​ត្រាយ​អាស៊ី២១ពិន្ទុ(+៥)
៦. បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត២១ពិន្ទុ(-៧)
៧. ស្វាយរៀង១៦ពិន្ទុ(+១០)
៨. ក្រសួងការពារជាតិ១៨ពិន្ទុ(-៤)
៩. សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប១៨ពិន្ទុ(-៩)
១០.វេ​ស្ទើ​ន​យូ​នី​អែ​ហ្វ​ស៊ី១២ពិន្ទុ(-១២)
១១.គិរីវង់​សុខ​សែន​ជ័យ១០ពិន្ទុ(-២០)
១២. Albirex Niigata Phnom Penh ៥ពិន្ទុ(-៣៦)



© រក្សាសិទ្ធិដោយ thmeythmey.com