ព័ត៍មានសុខភាព
សុខភាព៖ ដង្កូវ​ស៊ី​ធ្មេញ​លើ​កូនក្មេង គួរ​ដោះស្រាយ​ដោយ​វិធី​ណា?
28, Feb 2015 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ

ដង្កូវ​ស៊ី​ធ្មេញ គឺជា​កង្វល់​របស់​ម្តាយ​គ្រប់រូប ព្រោះ​វា​តែងតែ​ស៊ី​ធ្មេញ​របស់​កូន​ហើយ ធ្មេញ​នោះ​នឹង​ប្រែ​ទៅជា​ខ្មៅ។ ម្តាយ​តែងតែ​បារម្ភ​អំពី សុខភាព​ធ្មេញ​កូន​ជានិច្ច ហើយ​មិនដឹងថា​ធ្វើ​ដូចម្តេច ទើប​អាច​បំបាត់​បាន។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក ពី​វិធី​ការពារ​មួយចំនួន ដូចជា ៖



1.    មិនត្រូវ​ឱ្យ​កូន​មាន​ទម្លាប់ បៀម​បាយ​នៅក្នុង​មាត់​មិន​លេប​ទេ ម្យ៉ាងទៀត ក៏​មិនត្រូវ​ឱ្យគេ​បរិភោគ​របស់​ផ្អែម​ច្រើន​ដែរ។

2.    មិនត្រូវ​ឱ្យ​កូន​ផឹកទឹក​ក្រូច​ច្រើន​ទេ ព្រោះ​វា​គឺជា​មូលហេតុ ដែល​ធ្វើឱ្យមាន​ដង្កូវ​ស៊ី​ធ្មេញ។

3.    មិនត្រូវ​ទំពារ​អាហារ​ក្នុង​មាត់​ហើយ ទើប​បញ្ចុក​ឱ្យ​កូន​បរិភោគ​ទេ ព្រោះ​វា​មិន​ត្រឹមតែ​អាចមាន​ដង្កូវ​ស៊ី​ធ្មេញ​ទេ ហើយ​ថែមទាំង​អាចធ្វើឱ្យ​មេរោគផ្សេងៗ អាច​ឆ្លង​កូន​អ្នក​ទៀតផង។

4.    ការមិន​ទម្លាប់​ឱ្យ​កូន​ដុស​សម្អាត​ធ្មេញ ក្រោយ​ពេលបាយ ក៏​ជា​មូលហេតុ​ចំបង​ដែរ ព្រោះ​កំទេចកំទី​អាហារ នឹង​បន្សល់ទុក​ក្នុង​ធ្មេញ ក្រោយពេល​កូន​អ្នក​បាយ​រួច៕

 


© រក្សាសិទ្ធិដោយ thmeythmey.com