ពីនេះ ពីនោះ
តើ​ពាក្យ «សម្ព័ន្ធ, សម្ពន្ធ» មួយណា​ត្រឹមត្រូវ?
04, Jan 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
 មនុស្ស​ភាគច្រើន​តែងតែ​សរសេរ​ពាក្យ​នេះ​ជា «សម្ព័ន្ធ» មិនដែល​សរសេរ​ជា «សម្ពន្ធ» ឡើយ។ តាមពិត​បើ​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​នេះ​ត្រឹមត្រូវ​ទាំងពីរ គឺអាច​សរសេរ​ជា «សម្ព័ន្ធ» ឬ «សម្ពន្ធ» ក៏បាន​ដែរ។ ពាក្យ​នេះ​ជា​នាម មានន័យថា ការចងភ្ជាប់​គ្នា, ការតភ្ជាប់​គ្នា, ដំណើរ​ទាក់ទង​រកគ្នា។ ឧទាហរណ៍៖ មាន​សម្ពន្ធ​នឹង​គ្នា, មានដំណើរ​ទាក់ទង​នឹង​គ្នា។ ល៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com