ព័ត៍មានសុខភាព
សុខភាព៖ ដើមទ្រូង​យារ​ធ្លាក់ បណ្តាលមកពី​អ្វី?
17, Jul 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ


ការ​អង្គុយ​ខុស​បែបបទ មិន​ត្រឹមតែ​ប៉ះពាល់ ដល់​ចង្កេះ​អ្នក​ទេ ថែមទាំង​អាចធ្វើឱ្យ​ទ្រូង​អ្នក ខូច​រូបរាង ប្រែជា​ធ្លាក់ចុះ​ទៀតផង។ តើ​ការ​អង្គុយ​បែបណា ដែល​ធ្វើឱ្យ​ទ្រូង​អ្នក​ខូច?


1.    ការចូល​ចិត្ត​អង្គុយ​ពិត​នឹង​តុ ធ្វើឱ្យ​សុដន់​អ្នក​ញែក​ជា​ពីរ ជាហេតុ​ធ្វើឱ្យ​ងាយ​ខូច​ខ្លាំងណាស់ ឬ​ការ​តែងតែ​ដាក់​សុដន់​នៅលើ​តុ វា​មើលទៅ មិន​ត្រឹមតែ​មិន​សាក​សម ថែមទាំង​អាចធ្វើឱ្យ​ទ្រូង​អ្នក ធ្លាក់ចុះ​ខុសពី​ធម្មតា​ទៀតផង។
2.    ការ​អង្គុយ​មិន​ត្រង់ វៀច​ចុះ វៀច​ឡើង ឬ​ចូលចិត្ត​អង្គុយ​ផ្អែក​ជញ្ជាំង គឺ​សុទ្ធតែ​អាច​ប៉ះពាល់ ដល់​ស្មា​អ្នក ធ្វើឱ្យ​ស្មា​អ្នក​ម្ខាង​ចុះ ម្ខាង​ឡើង ជាហេតុ​ធ្វើឱ្យ​ទ្រង់ទ្រាយ​ទ្រូង​អ្នក ប្រែប្រួល​ដូចគ្នា។
3.    ការ​អង្គុយ​កោង​ខ្នង​ទៅមុខ ក៏​ប៉ះពាល់​ដែរ ព្រោះ​វា​ធ្វើឱ្យ​ស្មា​អ្នកធ្លាក់​ចុះទៅ​មុខ នោះ​ទ្រូង​អ្នក នឹង​ធ្លាក់ចុះ​ដូចគ្នា យូរ​ទៅ ទ្រូង​អ្នក​នឹងមិន​ស្អាត​ឡើយ ដូចនេះ អ្នក​ត្រូវតែ​អង្គុយ​ឱ្យ​ត្រង់​ខ្លួន​ទើប​ល្អ ព្រោះ​វា​អាចធ្វើឱ្យ​រាងកាយ​អ្នក ស្អាត​គ្រប់កន្លែង​បាន។
4.    ចុងក្រោយ អ្នក​ត្រូវតែ​អង្គុយ​ឱ្យ​ពេញ​កៅអី ហើយ​ផ្អែក​ខ្លួន​ទៅក្រោយ បន្ទាប់មក ត្រូវ​អង្គុយ​ឱ្យ​ត្រង់ ដើម្បី​ធ្វើ​ការងារ ប៉ុន្តែ មិនត្រូវ​អង្គុយ​យូរ​ទេ អ្នក​ត្រូវតែ​ងើប​ឡើងមក​ដើរ​ខ្លះ ទើប​វា​ល្អ ចំពោះ​ដើមទ្រូង​អ្នក៕

ត្រួតពិនិត្យ​ដោយ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com