កីឡាជាតិ
ជាតិ
បឹងកេត​ពង្រឹង​តំណែង​កំពូល​តារាង ស៊ីម៉ាក់​ឈ្នះ​លើកដំបូង ខណៈ​ពីរ​ប្រកួត​ទៀត​ស្មើគ្នា
22, Jul 2015 , 10:16 pm        
រូបភាព
ការប្រកួត​ពាក់កណ្តាល​សប្តាហ៍​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៥ នៅ​ថ្ងៃ​ពុធ ទី២២ ខែកក្កដា មានការ​មមាញឹក​បំផុត ដោយ​បឹងកេត​អង្គរ​យកឈ្នះ​ណាហ្គា​វើ​ល ស៊ីម៉ាក់​បំបាក់​វេ​ស្ទើ​ន ខណៈ​បៀ​ល​ប្រាយ​ស្មើ​ការពារជាតិ មុនពេល​ស្វាយរៀង ស្មើ​ថា​យ​ហ្គឺ​រ។



នា​ជំនួប​នៅលើ​ទីលាន​កងយោធពល​ខេមរភូមិន្ទ ណាហ្គា​វើ​ល​ដែល​ប្រើប្រាស់​ទីលាន​សម្រាប់​ការប្រកួត​ក្នុង​ដី​របស់ខ្លួន បាន​យកឈ្នះ​ណាហ្គា​វើ​ល ១-០ ដែល​សម្រេចបាន​ដោយ​ខ្សែប្រយុទ្ធ សុខ ផេង នៅក្នុង​តង់​ទីមួយ។ បឹងកេត​រក្សា​ការ​នាំមុខគេ​លើ​តារាង។

ស៊ីម៉ាក់​យូ​ណាយ​ធី​ត បានទទួល​ជ័យជម្នះ​លើកដំបូង​ជាមួយនឹង​លទ្ធផល ៣-១ លើ​ក្រុម​ម្ចាស់​វេ​ស្ទើ​ន តាមរយៈ​គ្រាប់​បាល់​បញ្ចូល​ទី​របស់ រុន រ៉ានី, ផាង ស៊ា​ង​លី និង Janzen Anthony ខណៈ Matthew Osa រកបាន១គ្រាប់​ឲ្យ​វេ​ស្ទើ​ន​ភ្នំពេញ។

នៅលើ​ទីលាន​បាទី ការប្រកួត​រវាង​ក្រសួងការពារជាតិ និង​បៀ​ល​ប្រាយ​យួ​ណាយ​ធី​ត បានបញ្ចប់​ក្នុង​លទ្ធផល​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី។

ដោយឡែក​នៅលើ​ទីលាន​ស្វាយរៀង ក្រុម​ម្ចាស់ផ្ទះ​ដែលមាន​គ្នា​ត្រឹម១០នាក់ បញ្ចប់​លទ្ធផល​ដោយ​ចែករំលែក​ម្នាក់១ពិន្ទុ​ជាមួយ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ។  ខ្សែប្រយុទ្ធ​តាំង សុភ័ក្ត្រ រក​គ្រាប់​បាល់​នាំមុខ​ឲ្យ​ក្រុម​ថា​យ​ហ្គឺ​រ ហើយ​កីឡាករ​ជប៉ុន Reijin Tani តាម​ស្មើ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ។ នៅ​ចុង​ម៉ោង ក្រុម​ទាំងពីរ​ស៊ីសង​គ្នា​ដោយ​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី ដោយ​ប្រាក់ មុន្នី​ឧ​ត្ត​ម សម្រេច​ផល​ឲ្យ​ស្វាយរៀង ហើយ សុខ ច័ន្ទ​រស្មី តាម​ស្មើ ២-២ វិញ​សម្រាប់​ក្រុម​ភ្ញៀវ៕



© រក្សាសិទ្ធិដោយ thmeythmey.com