ព័ត៍មានសុខភាព
ប្រភេទ​បន្លែ​ដែល​ជួយ​ជំរុញ​ខាង​ផ្លូវភេទ
26, Jul 2015 , 8:20 pm        
រូបភាព
ដោយ: ថ្មីៗ
កត្តា​របប​អាហារ​ជា​ចំណែក​មួយ ដែល​ជួយ​លោកអ្នក​ដើម្បី​បង្កើន​បញ្ហា​ផ្លូវភេទ។ តើ​អាហារ​អ្វីខ្លះ​ដែល​អាចជួយ​ឲ្យ​ផ្លូវ​ភេ​ទេ​របស់​លោកអ្នក​ដើរទៅ​ដោយ​រលូន​នោះ? ប្រភេទ​បន្លែ​ដែល​ជួយ​បង្កើន បញ្ហា​ផ្លូវភេទ​របស់លោក​អ្ន​ករួ​ម​មាន៖



១/ ជី​វ៉ាន់ស៊ុយ៖ ជា​ប្រភេទ​រុក្ខជាតិ​អាហារ​ដែលមាន ជាតិ​ប៉ូ​តា​ស្យ៉ូ​ម កាល់​ស្យ៉ូ​ម ម៉​ង់​កា​ណែ​ស និង​ជាតិ​ដែក ដែល​អាច​ទប់ស្កាត់​នឹង​ការពារ​ជម្ងឺ។ ម្យ៉ាងវិញទៀត​បន្លែ​នេះដែរ អាចជួយ​ដល់​ភ្នែក និង​ប្រព័ន្ធ បញ្ហា​ផ្លូវភេទ​ផងដែរ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​គេ​អាចយ​កវា​ទៅធ្វើជា​ថ្នាំ​បម្រើ​ផ្លូវភេទ ជាពិសេស​គឺ​ប្រទេស​ឥណ្ឌា​តែម្តង ដែល​យក​ជី​វ៉ាន់ស៊ុយ​កែប្រែ​ទៅជា​ថ្នាំ​បម្រើ​ដល់​ផ្លូវភេទ។

២/ ម្ទេស ៖ ប្រសិនបើ​លោកអ្នក​ចូលចិត្ត​ហឺរ​នោះ គឺ​មានតែ​ម្ទេស​ទេ ព្រោះ​ផ្លែ​ម្ទេស​វា​ជួយ​បម្រើ​ខាង​ផ្លូវភេទ ដោយ​វា​ផ្ទុក​ទៅដោយ ជាតិគីមី​ម្យ៉ាង ដែល​អាចជួយ​សម្រួល​ដ​ល់​សរសៃឈាម និង​ធ្វើ​ឲ្យ​លិង្គ​ធំ​ទៀតផង ដែលជា​បន្លែ​ជួយ​បម្រើ​ខាង​ផ្លូវភេទ​យ៉ាង​ល្អ​ទៀតផង។

៣/ ខ្ទឹមស ៖ ខ្ទឹមស​ជា​ប្រភេទ​បន្លែ​ដែល​អាចជួយ​សម្រួល​ដល់​បញ្ហា​ផ្លូវដង្ហើម មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​អាចជួយ​កាត់បន្ថយ​ក្លិន​មាត់​ទៀតផង ហើយ​វា​ជា​ប្រភេទ​បន្លែ​ដែល​ជួយ​សម្រួល ដល់​បញ្ហា​ផ្លូវភេទ​បាន​យ៉ាង​ល្អ។ ជាមួយ​ក្លិនឈួល​របស់​វា បានធ្វើ​ឲ្យ​ជីវិត​សិច​របស់​អ្នក​ប្រសើរឡើង ដោយ​ធ្វើ​ឲ្យ​សរសៃឈាម​រីក​ឡើង ដែល​ត្រាច់ចរ​នៅ​ជុំវិញ​បបូរមាត់ និង​បាតជើង​របស់​អ្នក និង​ជួយ​ឲ្យ​មាន​អារម្មណ៍​ពុះកញ្ជ្រោល​ដល់​ការរួម​ភេទ។

៤/ បន្លែ​ផ្លូវ​កង្កែប ៖ បន្លែ​ផ្លូវ​កង្កែប​ជា​អាហារ​ដាស់តឿន ផ្លូវភេទ​ប្រសើរ​ជាទីបំផុត ព្រោះថា​បន្លែ​ប្រភេទ​នេះ វា​ផ្ទុក​ទៅដោយ​អរ​ម៉ូ​ន​ភេទ​ឈ្មោល​យ៉ាងច្រើន ដែលជា​អាថ៌កំបាំង​របស់​បុរស ដែល​ធ្វើ​ឲ្យ​អារម្មណ៍​ស្ត្រី​សប្បាយរីករាយ និង​ដល់​ចំណុចកំពូល នៅពេលដែល​ប្រឡូក​សង្វៀន​ភេទ​នោះ។

ផ្តល់សិទិ្ធដោយ៖ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com