ព័ត៍មានសុខភាព
តើ​ប្តី​ប្រពន្ធ​ដែល​រីករាយ​មាន​ទម្លាប់​អ្វីខ្លះ?
26, Jul 2015 , 4:00 pm        
រូបភាព
ដោយ: ថ្មីៗ
បើ​អ្នក​ចង់​រស់នៅក្នុង​គ្រួសារ​ដែល​រីករាយ​ជាមួយ​ស្វាមី​អ្នក​អ្នក​អាច​អនុវត្តតាម​ទម្លាប់​ខាងក្រោម​នេះ​បាន។ តើ​មាន​អ្វី​ខ្លះទៅ?



1.    អ្នក​អាច​ឱប​ប្តី ឬ​ប្រពន្ធ​អ្នកមួយ​ថ្ងៃ ២ ដងដោយ​ម្តង ២០ វិនាទី​នោះ​អ្នក​ទាំងពីរ​នឹងមាន​អារម្មណ៍​សប្បាយចិត្ត​ហើយ​មនោសញ្ចេតនា​អ្នក ក៏​ល្អ​ដែរ។
2.    អ្នក​ត្រូវតែ​ឆ្លៀតពេល​នៅ​ជាមួយគ្នា​ឱ្យបាន​ច្រើន​មិនត្រូវ​ព្រោះតែ​ការងារ​និង​កូន​ហើយ​តែងតែ​មិន​នៅ​ជិតគ្នា​ទេ។
3.    អ្នក​ត្រូវតែ​ស្វែងយល់​ពី​ប្តី ឬ​ប្រពន្ធ​អ្នក​ថា​តើ​គេ​ចូលចិត្ត​ធ្វើ​អ្វីខ្លះ​មិនត្រូវ​ទស្សន៍ទាយ​ទេ។
4.    អ្នក​ត្រូវតែ​រៀន​ចេះ​ស្តាប់ មិនត្រូវ​កាត់​សម្តី​របស់​ប្តី ឬ​ប្រពន្ធ​អ្នក​ឡើយ​នៅពេលដែល​គេ​បញ្ចេញយោបល់ផ្សេង។
5.    អ្នក​ត្រូវតែ​ធ្វើយ៉ាងណា​ឱ្យ​ប្តី ឬ​ប្រពន្ធ​អ្នកមាន​អារម្មណ៍​សុវត្ថិភាព​នៅពេល​រស់នៅ​ជាមួយ​អ្នក។
6.    អ្នក​ត្រូវតែ​រៀបចំ​គំរោង​អនាគត​របស់​អ្នក​ទាំងពីរ​ជាមួយគ្នា​នោះ​មនោសញ្ចេតនា​អ្នកនឹង​កាន់តែ​ល្អជា​មិនខានឡើយ៕

ផ្តល់​សិទ្ធិ​ដោយ៖ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com