កីឡាជាតិ
ជាតិ
ចាន់ វឌ្ឍនាកា ឈ្នះពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ Toyota Mekong Club
×
ចាន់ វឌ្ឍនាកា តារាឆ្នើមរបស់ក្រុមបឹងកេតអង្គរ និងជាជម្រើសជាតិកម្ពុជា ទទួលបានពានរង្វាន់កីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ពានរង្វាន់តំបន់ទន្លេមេគង្គ Toyota Mekong Club Championship 2015 បន្ទាប់ពីស៊ុតបញ្ចូលទីបាន៥គ្រាប់ច្រើនជាងគេក្នុងការបង្ហាញខ្លួន៤ប្រកួតក្នុងព្រឹត្តិការណ៍នេះ។
ទោះជាមិនបានជួយក្រុមបឹងកេតអង្គរយកឈ្នះក្រុមខ្លាំងមកពីប្រទេសថៃ Buriram United ក៏ដោយចុះ តែ ចាន់ វឌ្ឍនាកា បានទទួលពានកីឡាល្អបំផុតនៃព្រឹត្តិការណ៍ Toyota Mekong Club Championship ប្រចាំឆ្នាំ២០១៥នេះ បន្ទាប់ពីស៊ុតបាល់បញ្ចូលទី ក្រុមជើងឯកឡាវ Lao Toyota ២គ្រាប់តែម្នាក់ឯង និង៣គ្រាប់ទៀត ពេលស៊ុតបញ្ចូលទីក្រុមជើងឯកវៀតណាម Becamex Binh Doung វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុនឡើងប៉ះក្រុម Buriram នេះ។
កីឡាករដែលមានដើមកំណើតមកពីខេត្តកំពត វ័យ២១ឆ្នាំរូបនេះ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត៣ពាន់ដុល្លារ ពីការឈ្នះពានកីឡាករល្អប្រចាំព្រិត្តិការណ៍ដែលជាពានអន្តរជាតិលើកដំបូងក្នុងជីវិតចាប់ខ្លួនចាប់តាំងពីក្លាយជាកីឡាករអាជីពមក។
សូមបញ្ជាក់ថាកាលពីថ្មីៗនេះ វឌ្ឍនាកា ក៏បានវែបសាយកីឡាបាល់ទាត់ល្បី
Goal.com ជ្រើសរើសជាកីឡាករអាស៊ីអាគ្នេហ៍ឆ្នើមប្រចាំសប្តាហ៍
(Goal Southeast Asia Player of the Week) ផងដែរបន្ទាប់ពីស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុងជ័យជម្នះ ៣-២ លើក្រុមម្ចាស់ផ្ទះ Becamex Binh Duong ជើងឯក V-League នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Toyota Mekong Club Championship ៕
ទស្សនាវីដេអូនៃការប្រគល់ ពាន រង្វាន់កីឡាករឆ្នើមរបស់ ចាន់ វឌ្ឍនាកា
VIDEO
Tag:
ចាន់ វឌ្ឍនាកា
បាល់ទាត់
Toyota Mekong Club
បឹងកេតអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com