ពីនេះ ពីនោះ
តើអ្វីជាអត្ថន័យនៃពាក្យថា «ចក្ខុរូបារម្មណ៍»?
× នៅក្នុងសទ្ទានុក្រមភាសាវិទ្យា និងអក្សរសិល្ប៍ដែលរៀបរៀងឡើងដោយ ក្រុមប្រឹក្សាជាតិភាសាខ្មែរបានឲ្យនិយមន័យពាក្យថា«ចក្ខុរូបារម្មណ៍» ដូចខាងក្រោម៖
ចក្ខុរូបារម្មណ៍ មានន័យថា រូបារម្មណ៍ក្នុងអត្ថបទកំណាព្យ អត្ថបទពាក្យរាយដែលកើតឡើងតាមរយៈពាក្យពេចន៍ ឃ្លាប្រយោគដែលរំលេចឲ្យឃើញអំពីរូបរាង។ ឧទាហរណ៍(...)រីកូខ័នខែងមោះហិមា រូបរូបព្វតា ស្រមើងស្រមាក់ស្ពឹមស្កៃ។ សក្ដិ៍សួនជាអ្នកថ្មើរព្រៃ ខ្លួនខ្មៅក្រៅវិស័យ នូវធ្មេញសស្នឹមភ្នែកច្រាល។ ខ្លួនខ្លោះខ្លាំងខែងពេញពាល ធាត់ធំមមារ មមូរមមុលព្រឹក្សព្រៃ។ ធំក្លិនខ្លាំងឆ្អេះឆ្អាប់ក្រៃ ដូចត្មាតដ៏វិស័យ សំបើមសម្បុររោមា។(...)
© រក្សាសិទ្ធិដោយ thmeythmey.com