ពីនេះ ពីនោះ
​ឆ្នាំ ២០១៦ ហើយ គូ​ស្វាមីភរិយា​ទាំងអស់ គួរតែ​ជូន​កាដូ​អ្វីខ្លះ​ឲ្យ​គ្នា​?
03, Jan 2016 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​សព្វថ្ងៃ គូ​ស្វាមី​ជាច្រើន មិនសូវមាន​ពេល​សម្រាប់​ខ្លួនឯង និង​ដៃគូ​ជីវិត​របស់គេ​ឡើយ ពី​ព្រោះតែ​កត្តា​ជីវភាព ការងារ និង​ការមើល​ថែទាំ​កូន​ជាដើម ដូច្នេះហើយ បាន​ពួកគេ​ឧស្សាហ៍​ឈ្លោះ​គ្នា ឬ​ឆាប់​បែកបាក់​ជាដើម​។ វា​ជា​ប្រការ​សំខាន់​ណាស់ ដែល​គូ​ស្វាមី​ទាំងអស់ ត្រូវ​ណាត់គ្នា​តែ​ពីរ​នាក់ ហើយ​ចំណាយពេល​ផ្អែមល្ហែម​ឲ្យ​បាន​ច្រើន តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​រក្សា​ចំណងស្នេហា​របស់ខ្លួន​។​



​ក្រៅពី​ចិត្ត គួរ​ជូន​កាដូ​ដល់​គូស្នេហ៍​របស់​អ្នក​
​ក្រៅពី​សេចក្តីស្នេហា និង​ភាព​ស្មោះស្ម័គ្រ​របស់​អ្នក អ្វីដែល​អ្នក​មិនអាច​ភ្លេច​បាន​នោះ គឺ​កាដូ ហើយ​យើង​ជឿថា iPhone 6s Plus ពណ៌​ផ្កាឈូក និង Macbook ពណ៌​មាស ប្រហែលជា​របស់​ដែល​គេ​ត្រូវការ​ហើយ​។​

​ឲ្យ​តម្លៃ​គ្នា​ទៅវិញទៅមក​
​ទោះបីជា​ប្រពន្ធ​នៅតែ​ផ្ទះ មើលថែទាំ​កូនក្តី អ្នក​គួរតែ​ផ្តល់​តម្លៃ​ពិសេស ដល់​ភរិយា​របស់​អ្នក​ផងដែរ ពីព្រោះ​បើ​អាច​ជ្រើសរើស​បាន គេ​ប្រហែលជា​ចង់​ធ្វើការ ហើយ​ឲ្យ​អ្នកមើល​កូន​វិញ​ម្តង​ហើយ​។ បើ​អ្នក​ចង់​សាក​រសជាតិ​នេះ អ្នក​អាច​ប្តូរ​គ្នា​បាន​។​

​ទំនាក់ទំនង ជា​អាទិភាព​មុនគេ​
​អ្នក​កំពុងមាន​សេចក្តីស្នេហា ហើយ​អ្នក​គួរតែ​ថែរក្សា​វា​ឲ្យ​បានល្អ និង​គង់​វង់​យូរអង្វែង​។​

​បើកចំហរ ចំពោះ​បញ្ហា​គ្រប់យ៉ាង​
​លើកយក​បញ្ហា​មក​ដា​ក់លើ​តុ ហើយ​ព្យាយាម​នាំគ្នា​ដោះស្រាយ ប្រសើរ​ជាង​ការ​លាក់ទុក​តែម្នាក់ឯង ព្រោះ​ខ្លាច​ដៃគូ​ពិបាកចិត្ត​។​

​កុំ​ឲ្យ​មាន​មនុស្ស​ទី​បី ចូលក្នុង​គ្រួសារ​អ្នក​
​កុំ​មាន​ស្រី​ក្រៅ កុំ​ព្យាយាម​ធ្វើបាប​ចិត្ត​ប្រពន្ធ រីឯ​ប្រពន្ធ ត្រូវគោរព​ប្តី កុំ​នៅ​ជិតស្និទ្ធ​ជាម​នុស្ស​ប្រុស​ផ្សេង ទោះបីជា​មិន​ស្នេហា​ក្តី​។ ហើយ​ការ​ប្រចណ្ឌ​ខុស​រឿង ក៏​ជា​រឿងហេតុ ដែល​ធ្វើ​ឲ្យ​គ្រួសារ​អ្នក​បែកបាក់​ដែរ​។​

​បំភ្លេច ហើយ​អត់ឱន​ទោស​
​ទោះបី​មានរឿង​អ្វី​ក៏ដោយ ត្រូវ​ព្យាយាម​សម្របសម្រួល និង​អត់ឱន​ឲ្យ​គ្នា​ទៅវិញទៅមក​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com