ពីនេះ ពីនោះ
រូបត្លុក
Facebook នឹងមាន​ឥទ្ធិពល​កាន់តែខ្លាំង​លើ​ការបោះឆ្នោត​ឆ្នាំ​២០១៧-២០១៨
03, Jan 2016 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការបោះឆ្នោត​ឆ្នាំ​១៩៩៣​ដល់​ឆ្នាំ​២០០៨ ហ្វេ​ស​ប៊ុ​ក​មិនទាន់​សូវ​មាន​ឥទ្ធិពល​លើ​ឆាកនយោបាយ​ខ្មែរ​ទេ​។ តែ​ចាប់ពី​ឆ្នាំ​២០១៣​មក ហ្វេ​ស​ប៊ុ​ក​បង្ហាញ​ឥទ្ធិពល​កាន់តែខ្លាំង និង​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​ខ្មែរ ពេលខ្លះ សម្រេចចិត្ត​ទទួលយក​សំណូមពរ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​។



​កាលពីពេល​ថ្មីៗ​កន្លងមកនេះ សម្តេច ហ៊ុន សែន ទទួលបាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ទាក់ទង​ទៅនឹង​រឿង​ផ្លូវ​វ៉េងស្រេង និង​រឿង​ប័ណ្ណបើកបរ បន្ទាប់មក​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បញ្ជា​ឲ្យ​មាន​ដំណោះស្រាយ​តាម​ហ្វេ​ស​ប៊ុ​ក​វិញ​។ នេះ​គ្រាន់តែ​ជា​ឧទាហរណ៍​មួយ​តែប៉ុណ្ណោះ​។

​ទោះជា​យ៉ាងណាក៏ដោយ តាមរយៈ​ឥទ្ធិពល​របស់​វា​មកលើ​សង្គម​ខ្មែរ​នាពេល​បច្ចុប្បន្ននេះ គេ​រំពឹងថា ហ្វេ​ស​ប៊ុ​ក​ពិតជា​នឹងមាន​ឥទ្ធិពល​កាន់តែខ្លាំង​មកលើ​ឆាកនយោបាយ​ខ្មែរ​នៅ​ឆ្នាំ​២០១៧​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ និង​២០១៨ សម្រាប់​ការបោះឆ្នោតជាតិ​៕




© រក្សាសិទ្ធិដោយ thmeythmey.com