អន្តរជាតិ
លោក Thanat Khoman ស្ថាបនិកអាស៊ានចុងក្រោយគេ ទទួលមរណភាពក្នុងវ័យ១០២ឆ្នាំ ប្រភពគេហទំព័រអាស៊ាន៖ ស្ថាបនិកអាស៊ានទាំងប្រាំ លោក Thanat ឈរនៅកណ្តាលគេ
× លោក Thanat Khoman អតីតរដ្ឋមន្ត្រីការបរទេសថៃ និងជាសហស្ថាបនិក ដែលមានជីវិតរស់នៅចុងក្រោយគេ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាន បានទទួលមរណភាពនៅថ្ងៃទី០៣ ខែមីនា ក្នុងវ័យ១០២ឆ្នាំ ។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកថៃ។
លោក Thanat បានបម្រើការជារដ្ឋមន្ត្រីការបរទេសថៃចាប់ពីឆ្នាំ ១៩៥៩ដល់១៩៧១ ហើយ លោក ក៏ត្រូវបានចាត់ទុកជាតួអង្គក្នុងវិស័យការទូតដ៏សំខាន់ដែលជាអ្នកបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅឆ្នាំ១៩៦៧។
រដ្ឋមន្ត្រីការបរទេសដែលជាស្ថាបនិកទាំងប្រាំរបស់អាស៊ានដែលចុះហត្ថលេខាលើសេចក្តីប្រកាសក្រុងបាងកកនៅថ្ងៃទី០៨ ខែ សីហា ឆ្នាំ១៩៦៧ មានដូចជា លោក Adam Malik (ឥណ្ឌូនេស៊ី) លោក Narciso R. Ramos (ហ្វីលីពីន) លោក Abdul Razak (ម៉ាឡេស៊ី) លោក S. Rajaratnam (សិង្ហបុរី) និង លោក Thanat (ថៃ)៕
© រក្សាសិទ្ធិដោយ thmeythmey.com