ពីនេះ ពីនោះ
រឿងដែលគូស្វាមី គួរតែ «ឈ្លោះគ្នា» ![](https://image.thmeythmey.com/pictures/2016/04/05/519b23a3101e23323c12d868f6cdcc6b.jpg)
×![]()
ក្រោយរៀបការរួច គូស្វាមីគ្រប់គ្នា ចៀសមិនផុត ពីការទាស់សំដី ឬប្រកែកគ្នាឡើយ ដូចពាក្យចាស់ពោលថា ចានក្នុងរាវ គង់អីនឹងឆែប។
ពេលអ្នករស់នៅជាមួយគ្នា អ្នកចាប់ផ្តើមបង្កើតទម្លាប់ ឬការរស់នៅថ្មីមួយ ដើម្បីសម្របតាមដៃគូរបស់អ្នក ហើយពេលខ្លះ ការផ្លាស់ប្តូរនេះហើយ ជាដើមហេតុ ដែលធ្វើឲ្យអ្នកឈ្លោះ ឬទាស់សំដីគ្នា។
ជីវិតគូ ត្រូវជួបការលំបាក និងឧបសគ្គជាច្រើន ដែលអ្នកមិនធ្លាប់ឆ្លងកាត់ គឺថា មិនមែនក្រោយពេលបានគ្នារួច បានសេចក្តីសុខរហូតឡើយ ... នេះហើយ គឺជីវិត។
យ៉ាងណាមិញ គូស្វាមីគ្រប់រូប គួរត្រៀមខ្លួន និងកម្តៅសាច់ដុំទុកជាមុន ដើម្បីឡើងលើសង្វៀននេះ។ យើងនិយាយនេះ បានន័យថា អ្នកត្រូវចេះលើកយកប្រធានបទ ឬបញ្ហា មកដាក់លើតុ ដើម្បីដោះស្រាយ និងជជែកវែកញែក ឲ្យបានល្អិតល្អន់ មិនមែនឈ្លោះគ្នា គ្រប់តែពេល ឬគ្រប់តែរឿងឡើយ។
ឧទាហរណ៍ តើអ្នកគួរឈ្លោះគ្នាដែរទេ បើគ្រាន់តែរឿងធ្លាយទុយោរទឹក អស់ថ្នាំដុសធ្មេញ ឬស្ទះលូរនោះ? អ្វីដែលអ្នកគួរយកខួរក្បាល ដើម្បីគិតមានដូចជា រឿងគ្រួសារ ការសិក្សារបស់កូន និងការរកលុយជាដើម៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com