ពីនេះ ពីនោះ
កំណាព្យ៖ គួរជៀសគ្រឿងញៀន ![](https://image.thmeythmey.com/pictures/2016/04/11/download.jpg)
×![]()
(បទ កាកគតិ)
១.គួរជៀសគ្រឿងញៀន កញ្ឆាអាភៀន ម៉ាទឹកកកក្ដី
ព្រោះវាធ្វើឲ្យ បងប្អូនប្រុសស្រី បាត់បង់ស្មារតី
ប្រឈមគ្រោះថ្នាក់។
២.គួរជៀសគ្រឿងញៀន ទាំងឡាយដែលមាន ថ្នាំហឺត ជក់ ចាក់
កុំចង់សាកល្បង ព្រោះជាច្រវាក់ បើសិនហ៊ានសាក
ដូចធ្លាក់នរក។
៣.គួរជៀសគ្រឿងញៀន កុំយកខ្លួនបៀន តាមគេពង្វក់
ដើរតាមបាបមិត្ត ចាញ់ល្បិចអ្នកលក់ នាំឲ្យយើងឈ្លក់
ភ្លេចអស់សាលា។
៤.គួរជៀសគ្រឿងញៀន វាគ្មានវិញ្ញាណ តែពិតឫស្យា
បំផ្លាញជីវិត បំផ្លាញគ្រួសារ សង្គមខេមរា
អាប់ឱនកិត្តិយស។
៥.គួរជៀសគ្រឿងញៀន យកពេលខំរៀន ខំធ្វើការជួស
ទើបនាំជីវិត ឲ្យបានខ្ពង់ខ្ពស់ មានទ្រព្យមានយស
សង្គមថ្លៃថ្លា៕
និពន្ធដោយលោក៖ ទី សារឿន ០២-០៤-២០១៦
© រក្សាសិទ្ធិដោយ thmeythmey.com