ជាតិ
លោក ស៊ុន ចាន់ថុល អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ដឹកជញ្ជូន ឲ្យ​ចូល​ជា​សមាជិកសមាគម​ដឹកជញ្ជូន​
26, Apr 2016 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ដឹកជញ្ជូន​ទាំងអស់ ឲ្យ​ចូល​ជា​សមាជិកសមាគម​ដឹកជញ្ជូន​នានា ដែល​ទទួលស្គាល់​ដោយ​ក្រសួង​មួយ​នេះ​។ លោក​បញ្ជាក់ថា ការចូល​ជា​សមាជិកសមាគម នឹង​ផ្តល់​អត្ថប្រយោជន៍​ផ្សេងៗ​ដល់​អ្នករក​ស៊ីក្នុង​វិស័យនេះ​។​



​សូម​ស្តាប់​ប្រសាសន៍​លោក ស៊ុន ចាន់ថុល ដែល​ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាង​ក្រុមហ៊ុន និង​សមាគម​ដឹកជញ្ជូន​ អំពី​តម្លៃ​ដឹកជញ្ជូន និង​ការដឹក​លើស​ទម្ងន់ នៅ​ថ្ងៃទី​២៥​ខែមេសា ដូចតទៅ​៖



​បើតាម​លោក ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា (CAMFFA) មកទល់​បច្ចុប្បន្ន ​សមាគម​របស់លោក មាន​ក្រុមហ៊ុន​ដឹកជញ្ជូន​ជា​សមាជិក ​ត្រឹមតែ​ជិត៧០ក្រុមហ៊ុន​ប៉ុណ្ណោះ ខណៈ​ក្រុមហ៊ុន​ដឹកជញ្ជូនដែល​បាន​ចុះបញ្ជី​នៅ​កម្ពុ​ជា មាន​ជាង ៣​០០​ក្រុមហ៊ុន​ឯណោះ​។  ​លោក ស៊ិន ច​ន្ធី ក៏​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ឲ្យ​បង្កើត​ច្បាប់​ពាក់ព័ន្ធ​នឹង​វិស័យ​ដឹកជញ្ជូន​បន្ថែមទៀត ដើម្បី​លើកកម្ពស់​វិស័យ​មួយ​នេះ​។​


Tag:
 ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com