ពីនេះ ពីនោះ
កុកម្ទេសទុំមានសណ្ឋានខុសគ្នារវាងសត្វញី និងសត្វឈ្មោល
×
កុកម្ទេសទុំ ចំពោះប្រភេទបក្សីឈ្មោល ខ្លួនទាំងមូលរបស់វា មានពណ៌ច្រេះ មានរោមទ្រូងក្រាស។ ចំណែកឯសត្វញីវិញ មានពណ៌ស្រអាប់ មានឆូតសជាជួរនៅផ្នែកពោះ និងឆូតពណ៌ច្រេះនៅផ្នែកខ្នង។ បក្សីប្រភេទនេះ តែងតែរស់នៅតាមស្មៅខ្ពស់ៗនៃតំបន់វាលភក់រុក្ខជាតិ វាលស្រែ និងស្រះជាដើម។មិនតែប៉ុណ្ណោះបក្សីនេះ បង្ហាញខ្លួនពេញមួយឆ្នាំ និងមានគ្រប់ទីកន្លែងដែលបានរៀបរាប់ខាងលើ។ កុកម្ទេសទុំ ធ្វើការបន្តពូជបានពងតែចំណួនពី៣ទៅ៥ពងប៉ុណ្ណោះក្នុងមួយរដូវបន្ដពូជរបស់វា៕
ដកស្រង់ពីសៀវភៅ៖ សត្វស្លាបនៃប្រទេសកម្ពុជា, រៀបរៀងដោយលោកតាន់ សេដ្ឋា និង កូលីន ភូល
Tag:
បក្សីនៅប្រទេសកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com