ពីនេះ ពីនោះ
ល្បិច​៖ ផ្សព្វផ្សាយ​ពាក្យ​ច​ចាម​អារ៉ាម​ដើម្បី​បំបែក​កម្លាំង​សត្រូវ
18, May 2016 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ធ្វើសង្គ្រាម​ត្រូវ​ចេះ​ប្រើល្បិច ធ្វើ​នយោបាយ​ត្រូវ​ចេះ​ប្រើ​យុទ្ធសាស្ត្រ នេះ​គឺជា​ដំណើ​ឆ្ពោះទៅរក​ភាពជោគជ័យ​ដែល​មិនអាច​ប្រកែក​បាន​។ ថ្វី​ដ្បិតថា វា​អាច​ខុស​ទៅនឹង​សីលធម៌ គុណធម៌ និង​សច្ចភាព ប៉ុន្តែ​អ្នកដើរ​លើ​វិថី​នេះ​ត្រូវ​ប្រើ​វា​។ ចំណែក​ល្បិច​«​ផ្សព្វផ្សាយ​ពាក្យ​ច​ចាម​អារ៉ាម​ដើម្បី​បំបែក​កម្លាំង​សត្រូវ​» ដែលមាន​កម្លាំង​ខ្លាំង​ជាង​ខ្លួន​គឺជាល្បិចដែលគេនិយមយកមកប្រើក្នុងការធ្វើសង្រ្គាមនិង​ នយោបាយ។

 


​ការប្រយុទ្ធ​គ្នា​បែប​ក្ដាប់ដៃ​និង​លាតដៃ​នេះ តើន​រណា​មានប្រៀប​ជាង​? យុទ្ធវិធី​នេះ​ប្រសិនបើ​ភាគី​ណាមួយ​មិនអាច​ធ្វើ​ឲ្យ​គូប្រជែង ឬ​សត្រូវ​របស់ខ្លួន​លា​តក​ណ្ដា​ប់​ដៃ​ចេញ​បានទេ ស្ថានការណ៍​នឹងមិន​មានការ​ផ្លាស់ប្ដូរ​បានទេ គឺ​កណ្ដាប់ដៃ​ទល់នឹង​កណ្ដាប់​ដៃ ឬ​ជា​ការយក​កម្លាំង​ខ្លាំង​ទល់នឹង​កម្លាំង​ខ្លាំង​នោះឯង​។ ក៏ប៉ុន្តែ​ប្រសិនបើ​ភាគី​ណាមួយ​អាច​លាត​កណ្ដាប់ដៃ​នោះបាន នោះ​វា​និង​បើកផ្លូវ​ឲ្យ​អ្នក​បំបែក​កងទ័ព​សត្រូវ​ឲ្យ​បែក​បាន​យ៉ាង​ងាយស្រួល​។ បើ​អាចធ្វើ​កម្លាំង​ដៃគូ​ប្រកួតប្រជែង​បែកខ្ញែក នោះ​គឺជា​ដំណើ​មានប្រៀប​លើ​គូប្រកួត​។​

​ចំណែក​អ្នក​ដែល​ស្ទាត់ជំនាញ​ក្នុងការ​បំបែក​កម្លាំង​ទ័ព ឬ​កម្លាំង​សាមគ្គី​របស់​សត្រូវ ឬ​គូ​ប្រ​គួ​ត ប្រៀបដូចជា​ការ​បំបែក​លុយដុំ​ឲ្យ​ទៅជា​លុយរាយ​ដូច្នោះ​ដែរ​។ មានតែ​ការ​បំបែក​កម្លាំង​សត្រូវ​ទេ ទើប​អាចធ្វើ​ឲ្យ​ខ្លួនឯង​មាន​កម្លាំង​រឹងមាំ​បាន​។ ម្យ៉ាងទៀត​មានតែ​ការផ្លាស់ប្ដូរ​ការ​មានប្រៀប​របស់​សត្រូវ ឲ្យ​ក្លាយទៅជា​ការ​ចាញ់​ប្រៀប​ប៉ុណ្ណោះ ទើប​អាចធ្វើ​ការផ្លាស់ប្ដូរ​ពី​ការ​ចាញ់​ប្រៀប​របស់​យើង ទៅជា​ការ​មានប្រៀប​វិញ​បាន​។ ហេតុនេះហើយ ទើប​នៅក្នុង​ការធ្វើ​សឹកសង្គ្រាម​ផ្សេងៗ អ្នកជំនាញ​ខាង​ផ្នែក​យោធា តែងតែ​និយាយ​ពី​គោលការណ៍ ក្នុងការ​បំបែក​កម្លាំង​ទ័ព​របស់​សត្រូវ ដោយ​ការប្រើ​យុទ្ធវិធី ឬ​បង្កើត​ស្ថានការណ៍​ដើម្បី​បោក​បញ្ឆោត​ឲ្យ​ពួក​សត្រូវ​ផ្លាស់ប្ដូរ​កម្លាំង​ទ័ព​។ រីឯ​អ្នក​យុទ្ធសាស្ត្រ នៅក្នុង​នយោបាយ គេ​និយាយ​ពី​យុទ្ធវិធី ធ្វើយ៉ាងណា​ឲ្យ​កម្លាំង​សាមគ្គី​របស់​គូប្រកួត​របស់ខ្លួន​អស់ជំនឿ​ចិត្ត​លើ​គ្នា​។

​ជាក់ស្ដែង​ណាស់ ល្បិច​«​ផ្សព្វផ្សាយ​ពាក្យ​ច​ចាម​អារ៉ាម​ដើម្បី​បំបែក​កម្លាំង​សត្រូវ​»​គឺជា​ល្បិច​មួយ​ដែល​គេ​និយម​យកមកប្រើ​ប្រាស់​ដើម្បី​សម្រេច​កិច្ច​ទាំងនេះ​។ តែ​ទោះជា​យ៉ាងណា​ការប្រើប្រាស់​ល្បិច​របៀបនេះ​វា​មិនមែន​សុទ្ធ​តែមាន​ផល​ល្អ​សម្រាប់​ជាតិ​នោះទេ ប្រសិនបើ​អ្នក​ដែល​ប្រើល្បិច​ទាំងនេះ​គឺជា​បុគ្គល​ទុច្ចរិត ដែលមាន​ទិសដៅ​បំផ្លាញ​ជាតិ​។ ប៉ុន្តែ​វា​និង​ល្អ​ប្រសិនបើ​មនុស្ស​ល្អ ប្រើល្បិច​បែបនេះ ដើម្បី​យកឈ្នះ​មនុស្ស​អាក្រក់ ហើយ​យកជ័យ​ជំនះ​របស់ខ្លួន​ដើម្បី​មានឱកាស​កសាង​សង្គម​៕

​ដកស្រង់​ពី​សៀវភៅ​៖ តម្រា​ពិជ័យសង្គ្រាម​សាម​កុក​, ប្រាជ្ញ វិជ័យ​


© រក្សាសិទ្ធិដោយ thmeythmey.com