ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាអន្តរជាតិ
អន្តរជាតិ
Euro2016៖ ពូល A មាន អាល់បានី បារាំង រូម៉ានី និងស្វ៊ីស
18, May 2016 ,
11:59 am
រូបភាព
×
ដោយ:
រួបរួម
ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ២០១៦ (UEFA EURO 2016) នឹងដំណើរការចាប់ពីថ្ងៃទី១០ ខែមិថុនា ដោយមាន២៤ក្រុមចូលរួម។ ការប្រកួតនឹងប្រព្រឹត្តទៅនៅកីឡដ្ឋានចំនួន១០ក្នុងប្រទេសបារាំង។ ដោយមានការបែងចែកជា៦ពូល។
ថ្ងៃនេះ សារព័ត៌មានថ្មីៗ សូមផ្តល់ព័ត៌មានសង្ខេបទាក់ទងនឹងក្រុមជម្រើសជាតិដែលស្ថិតនៅក្នុងពូល A ដែលក្នុងនោះ មានតែម្ចាស់ផ្ទះបារាំងប៉ុណ្ណោះធ្លាប់ឈ្នះតំណែងជើងឯក រូម៉ានី និងស្វ៊ីស ធ្លាប់បង្ហាញខ្លួននៅវគ្គនេះ ខណៈអាល់បានី មានឈ្មោះចូលលេងជាលើកដំបូងបំផុត។
អាល់បានី ដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអ៊ីតាលី លោក Gianni De Biasi ចាប់តាំងពីខែធ្នូ ឆ្នាំ២០១១ មក។ ក្រុមដែលមានរហស្សនាមថា «The Eagles» (ឥន្ទ្រី) មួយនេះ ទើបតែមានឱកាសបង្ហាញខ្លួនលើកទីមួយក្នុងព្រឹត្តិការណ៍ដណ្តើមពានប្រចាំទ្វីបអឺរ៉ុប បន្ទាប់ពីពួកគេ បានយកឈ្នះអាមេនី ៣-០ នៅវគ្គជម្រុះ។
ម្ចាស់ផ្ទះបារាំងដឹកនាំដោយគ្រូបង្វឹកសញ្ជាតិបារាំងផ្ទាល់ គឺលោក Didier Deschamps ចាប់តាំងពីខែកក្កដា ឆ្នាំ២០១២ មក។ ក្រុមពណ៌ខៀវ (Les Bleus) ឬ មាន់គក មួយនេះ ធ្លាប់ឈ្នះជើងឯក Euro ពីរលើក គឺនៅឆ្នាំ១៩៨៤ និងឆ្នាំ២០០០ ។ បន្ទាប់ពីអាល្លឺម៉ង់ និងអេស្ប៉ាញ បារាំងគឺជាក្រុមទីបី ដែលឈ្នះពានប្រចាំទ្វីបលើសពី១លើក។
រូម៉ានី ស្ថិតក្រោមការដឹកនាំរបស់លោក Anghel Iordanescu ចាប់តាំងពីខែតុលា ឆ្នាំ២០១៤ មក។ ក្រុមនេះមានរហស្សនាមថា Tricolorii (បីពណ៌)។ នេះជាលើកទី៤ហើយដែលរូម៉ានីបានឆ្លងផុតវគ្គជម្រុះ Euro ហើយកាលពីឆ្នាំ២០០០ ពួកគេបានឈានទៅដល់វគ្គ១/៤ផ្តាច់ព្រ័ត្រ។
ស្វ៊ីសមានលោក Vladimir Petkovic ជាគ្រូបង្វឹក ដោយលោកបានចាប់ផ្តើមការងារតាំងពីខែកក្កដា ឆ្នាំ២០១៤មក។ កំណត់ត្រាដ៏ល្អរបស់ស្វ៊ីស គឺការបង្ហាញវត្តមាននៅវគ្គចាប់ពូលបីលើកកន្លងមកហើយដោយចាប់ផ្តើមនៅឆ្នាំ១៩៩៦ ឆ្នាំ២០០៤ និងឆ្នាំ២០០៨ ៕
ព័ត៌មានទាក់ទងនឹងពូលនីមួយៗ៖
ពូល A
http://www.thmeythmey.com/?page=detail&ctype=article&id=39954&lg=kh
ពូល B
http://www.thmeythmey.com/?page=detail&ctype=article&id=39979&lg=kh
ពូល C
http://www.thmeythmey.com/?page=detail&ctype=article&id=40010&lg=kh
ពូល D
http://www.thmeythmey.com/?page=detail&ctype=article&id=40076&lg=kh
ពូល E
http://www.thmeythmey.com/?page=detail&ctype=article&id=40104&lg=kh
ពូល F
http://www.thmeythmey.com/?page=detail&ctype=article&id=40126&lg=kh
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
Euro2016
EuroGroupA
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នៅពេលព្រះរាជា នរោត្តម សីហនុ សព្វព្រះរាជហឫទ័យលើកញ្ញា ម៉ូនិក …
5 ម៉ោង
«លំបាក»,«ពិបាក» និង«វិបាក» ប្រើក្នុងន័យខុសគ្នាដូចម្តេច?
4 ថ្ងៃ
តើពាក្យ «និង» , «នឹង» និង «ហ្នឹង» មានអត្ថន័យ និងប្រើខុសគ្នាដូចម្តេច?
2 ថ្ងៃ
«ពរពេញ, ពោលពេញ ឬពោរពេញ» មួយណាត្រឹមត្រូវ?
1 ថ្ងៃ
រវាងពាក្យ «សិល្បៈ» ,«សិល្ប៍» ,«សិល្ប» ,«សិប្ប» ,«សិប្បៈ» មួយណាត្រឹមត្រូវ?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម