ព័ត៍មានសុខភាព
សុខភាព៖ គេងបានគ្រប់ ទើបមានសុខភាព ហើយជីវិតជោគជ័យ
× ការគេង គឺជាសកម្មភាពមួយ ដែលអ្នកមិនអាចអត់បាន ហើយអ្នកត្រូវធ្វើវា ឲ្យបានទៀងទាត់ និងគ្រប់គ្រាន់។ តើអ្នករីករាយទេ ពេលអ្នកគេង? តើអ្នកគេងលក់ បានស្កប់ស្កល់ដែរទេ? តើអ្នកមានសុបិនច្រើនទេ? តើអ្នកចូលគេងនៅម៉ោងប៉ុន្មាន ហើយទៀងទាត់ ឬអត់? ចុះអ្នកគេងបានប៉ុន្មានម៉ោងដែរ? អ្នកភ្ញាក់ពីគេង នៅម៉ោងប៉ុន្មាន? តើអ្នកអស់កម្លាំងទេ? តើអ្នកមានលួចគេងថ្ងៃដែរទេ?
ពេលអ្នកគេង រាងកាយ និងខួរក្បាលរបស់អ្នក នឹងស្តារថាមពលឡើងវិញ។ ប្រសិនបើអ្នក គេងមិនបានគ្រប់គ្រាន់ទេ រាងកាយរបស់អ្នក មិនអាចត្រឡប់មកភាពដើម ហើយអារម្មណ៍អ្នកក៏មិនល្អ ទៅតាមនោះផងដែរ។
ជាធម្មតា មនុស្សម្នាក់ត្រូវការគេងពី ៧,៥ ម៉ោង ទៅ ៩ ម៉ោងក្នុងមួយយប់។ បើអ្នកគេងបានអឺចឹង មានន័យថា រាងកាយនឹងទទួលបានថាមពលមកវិញ ខួរក្បាលនឹងស្រឡះល្អ ហើយអារម្មណ៍អ្នកនឹងស្រស់ស្រាយ ក្រោយពេលភ្ញាក់ពីគេង។ ព្រមជាមួយគ្នានេះ សុខភាព និងការងារប្រចាំថ្ងៃរបស់អ្នក ក៏ល្អទៅតាមនោះដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com