ពីនេះ ពីនោះ
ព្រហីត​ស​
15, Jun 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ព្រហីត​ស មាន​សណ្ឋាន​ប្រែប្រួល​ទៅតាម​រដូវ​បន្ត​ពូជ​។ នៅ​រដូវ​បន្ត​ពូជ បក្សី​នេះ​មាន ម្រាម​ជើងវែងៗ កញ្ចឹងក​លឿង ក្បាល និង​បំពង់​កស ស្លាប​ពណ៌​ស ចុង​ស្លាប​ពណ៌​ខ្មៅ កន្ទុយ​វែង​ដូច​ក្ងោក​ខ្លួន​ពណ៌​ត្នោត​ក្រ​ម៉ៅ  និង​ជើង​ពណ៌​ត្រាវ​។


ចំណែក​នៅ​រដូវ​មិន​បន្ត​ពូជ​វិញ បក្សី​នេះ​មានខ្លួន​ពណ៌​ស្រអាប់ ក បំពង់ក និង​ផ្នែក​ពោះ​ពណ៌​ស មាន​ឆ្នូត​ខ្មៅ​ធំ​កាត់​តាម​ភ្នែក​បន្ត​មក​ដើមទ្រូង ខ្នង​ពណ៌​ប្រផេះ កន្ទុយ​ខ្លី​។ ទីជម្រក់​សម្រាប់​បក្សី​នេះ គឺ​នៅ តាម​វាលភក់​រុក្ខជាតិ និង​វាល​បឹង​លិច​ទឹក ហើយ​វា​បង្ហាញ​វត្តមាន​ពេញ​មួយឆ្នាំ និង​មាន គ្រប់​ទីកន្លែង​។ ចំពោះ​រដូវ​បន្ត​ពូជ​វិញ គឺ​ចាប់ពី​ខែ ឧសភា ដល់​ខែមិថុនា​៕

​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com