ពីនេះ ពីនោះ
តើ​ពាក្យ​«​កវីនិពន្ធ និង កវីនិពន្ធន៍​»​មាន​លក្ខណៈ​ខុសគ្នា​ដូចម្ដេច​?
16, Jun 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ពីរ មាន​សូរ​អាន​ដូចគ្នា​គឺ «​កវីនិពន្ធ និង កវីនិពន្ធន៍​» តើ​មាន​អត្ថន័យ​ដូចគ្នា ឬក៏​ខុសគ្នា​។​



​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់​ពី​អត្ថន័យ​ពាក្យ​ទាំងពីរ​នេះ​ដូចខាងក្រោម​៖

​ពាក្យ «​កវីនិពន្ធ​» ជា​(​ន​)​និង​(​បា​) មានន័យថា កវី​ជា​អ្នកនិពន្ធ អ្នកនិពន្ធ​ខាង​កាព្យ​ឃ្លោង​។ ចំណែក​ពាក្យ​ថា «​កវីនិពន្ធន៍​» ជា​(​ន​)​និង​(​បា​) មានន័យថា ការរៀប​រៀង ការ​ចងក្រង ការ​តែង​ឆន្ទៈ​របស់​កវី​។​

​ចំពោះ​អត្ថន័យ​នៃ​ពាក្យ​ទាំង​ពីនេះ គេ​អាចបែងចែក​ឲ្យ​បាន​ច្បាស់​ថា ពាក្យ​«​កវីនិពន្ធ​» គឺ​សំដៅ​ដល់​អ្នកនិពន្ធ​ផ្ទាល់ ជា​អ្នកសរសេរ ជា​អ្នកបង្កើត​សំណេរ​និពន្ធ​ដោយ​ខ្លួនឯង ជា​កម្មសិទ្ធិបញ្ញា​ខ្លួនឯង មិន​ចម្លង​គេ​។ ចំណែក​«​កវីនិពន្ធន៍​» គឺ​គ្រាន់តែ​ជា​អ្នក​រៀបរៀង ឬ​ចងក្រង​អត្ថបទ​និពន្ធ របស់​កវីនិពន្ធ នៅក្នុង​កិច្ចការ​ស្រាវជ្រាវ​របស់​ខ្លួន​។​

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន​ណាត


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com