ពីនេះ ពីនោះ
ខ្សឹប ឬ​ទ្រមាក់​អណ្ដើក​
16, Jun 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​សត្វ​ខ្សឹប​ឬ​ទ្រមាក់​អណ្ដើក មាន​លក្ខណៈ​ខុសគ្នា​មួយចំនួន​ចំពោះ​បក្សី​ឈ្មោល និង បក្សី ញី​។ ចំពោះ​បក្សី​ឈ្មោល មាន​ក្បាល និង​ផ្នែក​ពោះ​ពណ៌​ខ្មៅ ស្លា​បស ខ្នង​លឿង​ត្រសក់​។ ចំណែក​បក្សី​ញី​វិញ មាន​សម្បុរ​ពណ៌​លឿង​ត្រសក់ ក្បាល​ឆ្នូត​ខ្មៅ ពោះ​ស ពេល​ហើរ ផ្នែក​ក្រោម​ស្លាប​ពណ៌​ស​ប្រផេះ​។


ទីជម្រក របស់​បក្សី​នេះ គឺ​នៅតាម​តំបន់​វាលស្មៅ វាលស្រែ​ស្រូវ​ឡើង​ទឹក និង​សម្បូរ​ភាគច្រើន​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ខេត្តកំពង់ធំ បន្ទាយមានជ័យ និង​ខេត្តតាកែវ​ជាដើម​។ បក្សី​ខ្សឹប ឬ​ទ្រមាក់​អណ្ដើក ពេលមុន​ហើរ វា​រត់​យ៉ាង​លឿន និង​ចូលចិត្ត​ហើរ​បោះពួយ​ទៅលើ​បង្ហាញខ្លួន ហើយ​បក្សី​នេះ​បន្ត​ពូជ ចាប់ពី​ខែ មីនា ដល់​ខែសីហា និង​មាន​ពង​ចំនួន​២​។​
​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com