ពីនេះ ពីនោះ
ទុង​ប្រផេះ​
17, Jun 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ទុង​ប្រផេះ គឺជា​ប្រភេទ​បក្សី​មួយ​ប្រភេទ ដែល​នៅ​រដូវ​បន្ត​ពូជ មាន​មាឌធំ ខ្លួន​ស​ប្រផេះ ចំពុះ​ធំ​វែង ចំពុះ​ក្រោម​រាង​ជា​ថង់ នៅលើ​ចំពុះ​និង​ថង់​មាន​អុជៗ​ខ្មៅ​ពាសពេញ​។ ចំណែក​រដូវ​មិន​បន្ត​ពូជ នៅលើ​ចំពុះ​និង​ថង់​គ្មាន​អុជៗ​ខ្មៅ​ទេ​។ បក្សី​នេះ តែង​រស់នៅ​តាម​បឹង ត្រពាំង ទឹកប្រៃ​មាត់សមុទ្រ ស្ទឹងធំៗ វាលភក់ តំបន់​វាលទំនាប់ ជាពិសេស​មាន​ច្រើន​នៅ​បឹង​ទន្លេសាប​។ ចំពោះ​ការបន្ត​ពូជ​វិញ បក្សី​នេះ បន្ត​ពូជ​ចាប់ពី​ខែសីហា ដល់​ខែឧសភា​។​



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com