រូបត្លុក
ស្ត្រី​បម្រើ​តាម​ផ្ទះ​នៅ​កម្ពុជា​ចង់បាន​ប្រាក់ខែ​អប្បបរមា​
18, Jun 2016 , 10:40 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅក្នុង​វិស័យ​កាត់ដេរ កម្មករ​ទទួលបាន​ប្រាក់ខែ​អប្បបរមា​១៤០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​។ តែ​ងា​កមក​មើល​ស្ត្រី​បម្រើ​តាម​ផ្ទះ​វិញ ពួកគេ​ធ្វើការ​ច្រើន ហើយ​ទទួលបាន​ប្រាក់ខែ​ទាប​ណាស់​។ ធ្វើការ​គ្មាន​ពេលទំនេរ ខ្វះ​សេរីភាព គ្មាន​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ​ទេ​។ ដូច្នេះ ពួកគេ​ចង់បាន​ប្រាក់ខែ​អប្បបរមា ដូច​កម្មករ​កាត់ដេរ និង​ចង់បាន​ថ្ងៃ​ឈប់សម្រាក​មួយថ្ងៃ ក្នុង​មួយ​សប្តាហ៍​។ តើ​រដ្ឋាភិបាល​គួរ​ចាប់ផ្តើម​គិត​បញ្ហា​នេះហើយ​ឬ​នៅ​?


© រក្សាសិទ្ធិដោយ thmeythmey.com