ពីនេះ ពីនោះ
ពាក្យ NO, FAIL និង END ក៏មាន​អត្ថន័យ​វិជ្ជមាន​របស់​វា​ដែរ​?
18, Jun 2016 , 7:20 pm        
រូបភាព
ដោយ: ថ្មីៗ
មិនមែន​គ្រប់​ពាក្យ​អវិជ្ជមាន សុទ្ធតែ​មានន័យ​អវិជ្ជមាន​រហូត​នោះទេ​។ គេ​ក៏​អាច​បំប្លែង​ពាក្យ​ទាំងនេះ​ឲ្យ​ទៅជា​ន័យ​វិជ្ជា​មាន​ដែល​ផ្តល់​ក្តីសង្ឃឹម​វិញ​បានដែរ​។ ជាក់ស្តែង​ប្រសិនបើ​យើង​ទទួលបាន​ពាក្យ NO, FAIL និង END សូមកុំ​ទាន់​អស់សង្ឃឹម​ព្រោះ​ពាក្យ​ទាំងនេះ​វា​មានន័យ​វិជ្ជមាន​របស់​វា​។ ពាក្យ NO, FAIL និង END មានន័យ​ដូចខាងក្រោម​៖

 
១/ អត្ថន័យ​វិជ្ជមាន​នៃ​ពាក្យ NO៖ នៅពេលដែល​យើង​បាន​ទទួលបាន​ចម្លើយ​ថា NO ពី​បុគ្គល​ណា​ម្នាក់ យើង​កុំ​ទាន់​អស់សង្ឃឹម ព្រោះ​ពាក្យ NO = Next Opportunity មានន័យថា យើង​នៅមាន​ឱកាស​លើក​ក្រោយ​ទៀត​។​
 
២/ អត្ថន័យ​វិជ្ជមាន​នៃ​ពាក្យ FAIL៖ ពាក្យ​នេះ​យើង​តែងតែ​ទទួលបាន​នៅពេល​ប្រឡង ប៉ុន្តែ​កុំ​អស់សង្ឃឹម​ប្រសិនបើ​យើង​ទទួលបាន​ពាក្យ​នេះ ព្រោះ​ពាក្យ FAIL = First Attempt In Learning មានន័យថា វា​ជា​ការរៀន​លើកដំបូង​របស់​យើង ដូច្នេះ​វា​តែងតែមាន​ភ្លាំងភ្លាត់​។​
 
៣/ អត្ថន័យ​វិជ្ជមាន​នៃ​ពាក្យ END៖ ពាក្យ​នេះ​មិនមែន​មានន័យថា​ចុងបញ្ចប់​នោះទេ​។  បើសិនជា​យើង​គិត​ក្នុងន័យ​វិជ្ជមាន​វិញ ពាក្យ END = Effort Never Died មានន័យថា ការខិតខំ​ប្រឹងប្រែង​វា​មិន​ស្លាប់​នោះឡើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com