ព័ត៍មានសុខភាព
សុខភាព៖ ស្បែក​តឹង​ដោយសារតែ​ស្រា​បៀរ​!
08, Jul 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​អ្នក​អាចធ្វើ​ឲ្យ​ស្បែក​អ្នក​តឹង​ដោយ​ប្រើ​ស្រា​បៀរ​បាន ប៉ុន្តែ​មិនមែន​យកមក​ញ៉ាំ​ទេ គឺ​អ្នក​អាច​យកមក​ស្អំ​លើ​មុខ​អ្នក​បាន​។ ដូចនេះ​តើ​គួរតែ​ធ្វើ​ដូចម្តេច​ខ្លះទៅ​?

 
​ដំបូង​អ្នក​អាច​យក​ចាន​ស្អាត​មួយ​យកមក​ចាក់​ស្រា​បៀរ​ចូល បន្ទាប់មក​ទើប​យក​ស្បៃ​មុង​ត្រាំ​ក្នុងនោះ​ប្រហែលជា​៣​នាទី ទើប​ស្រង់​វា​ចេញមក ហើយ​ពូត​វា​បន្តិច ទើប​យកមក​ស្អំ​លើ​មុខ​ចំនួន​កន្លះ​ម៉ោង នោះ​ស្បែ​កមុខ​អ្នកនឹង​តឹង ហើយ​រន្ធ​ញើស​នឹង​តូច​ដូចគ្នា​។​
 
​បញ្ជាក់ ៖ ចំពោះ​អ្នក​ដែលមាន​ស្បែក​ឆាប់​ប្រតិកម្ម​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​មុននឹង​ប្រើ​រូបមន្ត​នេះ ដើម្បី​ការពារ​ស្បែក​អ្នក​ឲ្យ​មាន​សុខភាព​ល្អ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com