អត្ថបទពាណិជ្ជកម្ម
រីករាយ​ជាមួយនឹង​រសជាតិ​ថ្មី សម្រាប់​រដូវ​កាល Halloween ពី Krispy Kreme​​​​
26, Oct 2016 , 4:11 pm        
រូបភាព
ដោយ: ថ្មីៗ
​ហាង​នំ​ដូ​ហ្វ​ណាត់​ម៉ាក​ល្បី ពី​សហរដ្ឋអាមេរិក Krispy Kreme បានផ្ដល់​ជូន​នៅ​នំ​ដូ​ហ្វ​ណាត់​រសជាតិ​ថ្មី​ប្លែក​ដែល​មិន​ធ្លាប់មាន​ពីមុន ៤​មុខ​ផ្សេងទៀត សម្រាប់​ថ្ងៃបុណ្យ ហា​ឡូ​វីន ហើយនឹង​មានកម្ម​វិធី​លេង​សប្បាយៗ​ជាច្រើន រហូតដល់​ថ្ងៃទី​៣១ ខែតុលា នេះ​។​

​ដើម្បី​ប្រារព្ធ​ពិធីបុណ្យ និង​ចួ​ល​រួម​លេង​កំសាន្ដ​សប្បាយ​ជាមួយ​អតិថិជន ក្នុង​រដូវ​កាល Halloween Day នេះ គ្រី​ស​ស្ពី គ្រី​ម បាន​ផលិត​នំ​ដូ​ហ្វ​ណាត់ ៤​មុខ​សម្រាប់​រដូវ​កាល Halloween Day នេះ​តែម្តង ដែលមាន​ដូចជា នំ​ដូ​ហ្វ​ណាត់ Zombie នំ​ដូ​ហ្វ​ណាត់ Chocolate Sprinkle នំ​ដូ​ហ្វ​ណាត់ Pumpkin និង​នំ​ដូ​ហ្វ​ណាត់ Spider Web​។​

​អ្វីដែល​ពិសេស​អស្ចារ្យ​ជាងនេះទៀត គ្រី​ស​ស្ពី គ្រី​ម បាន​បង្កើត​កម្មវិធី​លេង​សប្បាយ​ជាច្រើន​ដូចជា​៖

•​    ​នៅ​ថ្ងៃទី​២១ ខែតុលា ម៉ោង ២:៣០ ដល់ ៤​រសៀល មានការ​ប្រកួតប្រជែង​តុបតែង​នំ​ដូ​ហ្វ​ណាត់​ហា​ឡូ​វីន ដើម្បី​ទទួលបាន​រង្វាន់​អនុស្សាវរីយ៍​ជាច្រើន​។​

•​    ​នៅ​ថ្ងៃទី​២៥ ដល់​៣១ ខែតុលា នឹងមាន​ការគួ​ស​មុខជា​ខ្មោច ហា​ឡូ​វីន​ដោយ​ឥតគិតថ្លៃ ជូន​ដល់​អតិថិជន​នៅតាម​សាខា បឹង​កេងកង​១ និង​អ៊ី អន ម៉​ល របស់ គ្រី​ស​ស្ពី គ្រី​ម​។​

​គួរ​បញ្ជក់​ថា ហាង​នំ​ដូ​ហ្វ​ណាត់ គ្រី​ស​ស្ពី គ្រី​ម គឺជា​ម៉ាក​មួយ​ដែលមាន​ការពេញនិយម​យ៉ាងខ្លាំង​ក្នុង​សហរដ្ឋអាមេរិក ដែល​បង្កើត​តាំងពី​ឆ្នាំ ១៩៣៧ ដែលមាន​ជាង ១០០០​ហាង នៅលើ​ពិភពលោក​។​ម្យ៉ាងវិញទៀត នៅពេល​ភ្លើង HotLight របស់​ហាង គ្រី​ស​ស្ពី គ្រី​ម បំភ្លឺ​ឡើង គឺជា​និមិត្តសញ្ញា​បង្ហាញថា នំ​ដូ​ហ្វ​ណាត់ អូ​រី​ជី​នណល គ្លេ​ស (Original Glazed) កំពុងតែ​ផលិត​ថ្មីៗ ក្ដៅៗ “Melt-in-your-mouth” ដែល​អតិថិជន​អាច​ញុំ​ា​នំ​ដូ​ហ្វ​ណាត់​ក្ដៅៗ ទើបតែ​ផលិត​ថ្មីៗ ឆ្ងាញ់​ជាប់ចិត្ត​។ លើសពីនេះទៅទៀត ហាង​នំ​ដូ​ហ្វ​ណាត់ គ្រី​ស​ស្ពី គ្រី​ម ផ្ដល់ជូន​សេវាកម្ម​រហ័ស​ទាន់​ចិត្ត និង​ការផលិត​នំ​ដូ​ហ្វ​ណាត់​ទៅតាម​ស្ដង់ដារ​ជាមួយ​ការតុបតែង​ហាង​ដ៏​គួរ​ឲ្យ​ទាក់ទាញ ដែល​អតិថិជន​អាច​អង្គុយ​ញុំ​ា​នំ​ដូ​ហ្វ​ណាត់ ជាមួយ​មិត្ត​ភ​ក្កិ ក្រុមការងារ ឬ​ក្រុមគ្រួសារ និង​មនុស្ស​ជាទី​ស្រលាញ់​យ៉ាង​សប្បាយរីករាយ អម​ជាមួយ​បទ​ភ្លេង​កំដរ និង​គយគន់​ចង្វាក់​នៃ​ការផលិត​នំ​ដូ​ហ្វ​ណាត់​ទៀតផង​។​

​ហាង​នំ​ដូ​ហ្វ​ណាត់ គ្រី​ស​ស្ពី គ្រី​ម ត្រូវបាន​នាំចូល​ដាក់លក់​ផ្ដាច់មុខ ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែល​សព្វថ្ងៃនេះ Krispy Kreme មាន​សាខា​ចំនួន ៣ ដែល​សាខា​ទី​១ ស្ថិតនៅ​ផ្ទះ​លេខ 217c, កែង​ផ្លួ​វ 51 និង 302 សង្កាត់ បឹង​កេងកង ១ និង​សាខា​ទី​២ សិ្ថ​ត​នៅ​ផ្សារ​ទំនើប AEON Mall ជាន់​ផ្ទាល់​ដី និង​សាខា​ទី​៣ នៅ​ព្រលានយន្ដហោះ​អន្ដរជាតិ ពោ​ធិ៏​ចិន​តុង​។

 

សម្រាប់​ការសាកសួរ​ព័ត៌មាន​៖ 023 880 880
Website៖
htt​​​ps://ww​​w.k​​​risp​​​ykre​​​me.co​​​m.kh
Facebook:
http​​s:/​​/w​​​ww.fac​​​ebook.co​​​m/Kri​​spyK​​reme​​Cam​​bodia
Instagram: Krispykremecambodia


( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com