អន្តរជាតិ
អ្នកទទួលការ​តែងតាំង​ជា​ប្រធាន​ទីភ្នាក់ងារ​ការពារ​ប​រិ​ដ្ឋា​ន​សហរដ្ឋអាមេរិក​រប​ស់លោក​ត្រាំ​ប្រឈម​ការ​សួរ​យ៉ាង​ល្អិតល្អន់​ពីស​ភា
23, Jan 2017 , 8:19 pm        
រូបភាព
ដោយ: VOA
​វ៉ាស៊ីនតោន ៖ លោក Scott Pruitt រដ្ឋមន្ត្រី​យុត្តិធម៌​រដ្ឋ​អូ​ក្លា​ហូ​ម៉ា​ជា​អ្នក​ដែល​បានទទួល​ការតែងតាំង​ដ៏​ចម្រូងចម្រាស់​របស់​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​ឲ្យ​ដឹកនាំ​ទីភ្នាក់ងារ​ការពារ​បរិ​ដ្ឋា​ន​។​ពួក​គណបក្ស​ប្រជាធិបតេយ្យ​បាន​រិះគន់​ពី​ប្រវត្តិ​របស់លោក​ចំពោះ​ការប្រយុទ្ធប្រឆាំង​និយ័ត​ករ​ហើយនឹង​ការទាក់ទិន​របស់លោក​ទៅនឹង​ឧស្សាហកម្ម​ឥន្ធន​:​ហ្វូ​ស៊ី​ល​។​



​ផ្សែង​លាយ​អ័ព្ទ សារធាតុ​កខ្វក់​ជាតិ​បា​រ៉​ត ឧស្ម័ន​ផ្ទះ​កញ្ចក់ គឺ​សុទ្ធតែជា​សារធាតុពុល​ទាំងអស់​ដែល​ទីភ្នាក់ងារ​ការពារ​បរិ​ដ្ឋា​ន​មាន​ភារៈកិច្ច​ត្រួតពិនិត្យ​។​

​ក្នុងនាម​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​រដ្ឋ​អូ​ក្លា​ហា​ម៉ា លោក Scott Pruitt បាន​ប្តឹង​ទីភ្នាក់ងារ​ការពារ​បរិ​ដ្ឋា​ន​ក្នុង​ផ្នែក​ទាំងនោះ​និង​ផ្នែក​ផ្សេងៗ​ទៀត​។​

​លោក Pruitt និយាយថា លោក​បាន​ប្តឹង​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ថ្នាក់ជាតិ​ប្រគល់​ការត្រួតត្រា​ត្រឡប់មក​ថ្នាក់​រដ្ឋ​វិញ​ដែល​លោក​និយាយថា រដ្ឋាភិបាល​សហព័ន្ធ​បាន​ចាត់វិធានការ​ខ្លាំង​ហួស​។​

​លោក Scott Pruitt ថ្លែងថា​៖ «​ខ្ញុំ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​អំពី​បរិ​ដ្ឋា​ន​។​វា​ជាការ​ស្តារឡើងវិញ​នូវ​ទំនាក់ទំនង​ហើយនឹង​ធ្វើ​ឲ្យ​ប្រាកដថា ទំនាក់ទំនង​ដែល​សភា​ត្រួតត្រា តួនាទី​របស់​រដ្ឋ​នៅក្នុង​ការធ្វើ​ឲ្យ​ប្រសើរឡើង​បរិ​ដ្ឋា​ន​របស់​យើ​ង‍​»​។​

​ក៏ប៉ុន្តែ ពួក​ប្រឆាំង​និយាយថា លោក Pruitt កំពុង​លះបង់​បរិ​ដ្ឋា​ន​ដើម្បី​ក្រុមហ៊ុន​ឥន្ធនៈ​ហ្វូ​ស៊ី​ល ដែលជា​ឧស្សាហកម្ម​ដ៏​ធំ​មួយ​នៅក្នុង​រដ្ឋ​អូ​ក្លា​ហា​ម៉ា​។​

​លោក​Jeff Merkley សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មករ​ដ្ឋ Oregon បានបង្ហាញ​លិខិត​ឆ្នាំ​២០១១​របស់​ការិយាល័យ​លោក Pruitt ដែល​បាន​ផ្ញើរ​ដើម្បី​ជំទាស់​ប្រឆាំង​ចទ​បញ្ញត្តិ​របស់​ទីភ្នាក់ងារ​ការពារ​បរិ​ដ្ឋា​ន ដែល​បាន​ដកស្រង់​សំដី​ស្ទើរតែ​ដូចគ្នា​ពី​លិខិត​ដែល​បាន​សរសេរ​ឡើង​ដោយ​ក្រុមហ៊ុន​ថាមពល​មួយ​។​

​សមាជិក​ព្រឹទ្ធសភា Jeff Merkley ថ្លែងថា​៖ «​លោក​បាន​ប្រើប្រាស់​ការិយាល័យ​របស់​លោក​ជាការ​ទាក់ទង​ដោយផ្ទាល់​របស់​ក្រុមហ៊ុន​ប្រេង​ជាជាង​ការទាក់ទង​ដោយផ្ទាល់​ដើម្បី​ផលប្រយោជន៍​សុខភាព​សាធារណៈ​របស់​ប្រជា​ពល​នៅក្នុង​រដ្ឋ​អូ​ក្លា​ហា​ម៉‍ា​»​។​

​លោក Scott Pruitt បាន​ឆ្លើយតប​វិញ​ថា​៖«​ការទាក់ទង​ដោយផ្ទាល់​នេះ​តំណាង​ឲ្យ​ឧស្សាហកម្ម​នៅក្នុង​រដ្ឋ​អូ​ក្លា​ហា​ម៉ា មិនមែន​ឲ្យ​ក្រុមហ៊ុន​ទ‍េ​»​។​

​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ផ្ញើ​សារ​តាម​Twitter​ថា ការផ្លាស់ប្តូរ​អាកាសធាតុ​ជា​ការបោក​បញ្ឆោត ទោះជា​យ៉ាងនោះ ឥឡូវនេះ​លោក​ប្រធានាធិបតី​និយាយថា លោក​មានគំនិត​ទូលំទូលាយ​អំពី​បញ្ហា​នេះ​។​លោក Pruitt មិន​យល់ស្រប​ជាមួយនឹង​សញ្ញា​នេះ​ទេ ប៉ុន្តែ ទស្សនៈ​របស់លោក​មិនបាន​ធ្វើ​ឲ្យ​លោក​Bernie Sanders អតីត​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ពេញចិត្ត​ទេ​។​

​លោក Scott Pruitt អ្នកទទួល​បានការ​តែង​ទាំង​ជា​រដ្ឋមន្ត្រី​ទីភ្នាក់ងារ​ការពារ​បរិ​ដ្ឋា​ន​និយាយថា​៖«​ខ្ញុំ​ជឿជាក់ថា សមត្ថភាព​ដើម្បី​វាស់វែង​កម្រិត​ជាក់លាក់​នៃ​ផលប៉ះពាល់​ដោយសារ​សកម្មភាព​រប​ស់មនុស្ស​លើ​អាកាសធាតុ​ជា​ប្រធានបទ​មួយ​ត្រូវធ្វើ​ការជជែក​ដេញដោល​កាន់តែ​ច្រើនឡើង​ថា​តើ​អាកាសធាតុ​កំពុង​ផ្លាស់ប្តូរ​ឬទេ​ឬថា​តើ​សកម្មភាព​មនុស្ស​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​អាកាស​ធាតុ​នេះ​ឬ​ទ‍េ​?»​។​

​លោក​Bernie Sanders​សមាជិក​ព្រឹទ្ធសភា​មកពី​រដ្ឋ​Vermont និយាយថា​៖«​ពេលដែល​លោក មិនមាន​ភាពប្រាកដប្រជា ពួក​អ្នកវិទ្យាសាស្ត្រ​សំខាន់ៗ​ជាច្រើន​កំពុង​និយាយប្រាប់​យើង​ថា ប្រសិនបើ យើង​មិន​រួបរួមគ្នា​ចាត់វិធានការ​ជាមួយគ្នា​ទេ​ហើយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ថាមពល​របស់​យើង​ចេញពី​ការប្រើប្រាស់​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ទេនោះ នឹងមាន​បញ្ហា​ពិតប្រាកដ​ដល់​គុណភាព​របស់​ផែនដី​ដែល​យើង​នឹងត្រូវ​បន្សល់ទុក​ឲ្យ​កូន​និង​កូនចៅ​របស់​យើ​ង‍​»​។​

​ពួក​អភិរក្សនិយម បាន​ជំទាស់​ប្រឆាំង​យ៉ាងខ្លាំង​ដល់​ច្បាប់​ទឹក​និង​ខ្យល់​កខ្វក់​របស់​រដ្ឋបាល​លោក​អូ​បា​ម៉ា​។​

​លោក Dan Sullivan សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​មកពី​រដ្ឋ​អា​ឡា ស្កា​និយាយថា លោក Pruitt អាច​កែខៃ​ទំនាក់ទំនង​តានតឹង​រវាង​ទីភ្នាក់ងារ​ការពារ​បរិ​ដ្ឋា​ន EPA និង​តំបន់​ជនបទ​នៃ​ប្រទេស​អាមេរិក​។​

​លោក Dan Sullivan បាន​ថ្លែងថា​៖«​មានការ​ខឹងសម្បា​រយ៉ា​ង​ច្រើន ថែមទាំង​មានការ​ភ័យខ្លាច​ទីភ្នាក់ងារ​នេះ​នៅ​ផ្នែក​នានា​ជាច្រើន​នៅ​ទូទាំងប្រទេស​។​ហើយ ខ្ញុំ​ជឿជាក់ថា លោក​ជាម​នុស្ស​ត្រឹមត្រូវ​ដើម្បី​កាន់កាប់​ទីភ្នាក់ងារ​ន‍េះ​»​។​

​ពួក​បរិ​ដ្ឋា​ន​កំពុង​បញ្ចុះបញ្ចូល​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​៣-៤​នាក់​ឲ្យ​រារាំង​ការតែងតាំង​លោក Pruitt៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com