ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អន្តរជាតិ
ប្រើពេល១៧ឆ្នាំតាមយកកូន ទីបំផុតកើតបានកូនភ្លោះប្រុស៣ ស្រី៣
18, Jun 2017 ,
10:59 am
រូបភាព
×
ដោយ:
ធីតា
ស្ត្រីដើមកំណើតនីហ្សេរីយ៉ាម្នាក់ ដែលរស់នៅសហរដ្ឋអាមេរិក បានព្យាយាមអស់រយៈពេល១៧ឆ្នាំ ដើម្បីបានពរពោះបង្កើតកូន។ ទីបំផុតកាលពីថ្ងៃទី១១ ខែឧសភា គាត់បានផ្តល់កំណើតដល់ទារករហូតដល់ទៅ៦នាក់ក្នុងពេលតែមួយ។
តាំងពីរៀបការមក អ្នកស្រី Ajibola និងលោក Abedoye Taiwo ព្យាយាមដោយមិនបោះបង់ចោលក្តីសង្ឃឹមដើម្បីក្លាយជាឪពុកម្តាយរបស់គេនោះឡើយ។ ១៧ឆ្នាំក្រោយមក ប្តីប្រពន្ធនីហ្សេរីយ៉ា ដែលរស់នៅរដ្ឋ Virginia សហរដ្ឋអាមេរិក បានសម្រេចក្តីសុបិនរបស់ខ្លួន ប៉ុន្តែមិនមែនជាគ្រួសារតូចនោះឡើយ ពោលគឺមានកូនភ្លោះរហូតដល់ទៅ៦នាក់ឯណោះ។
កូនភ្លោះប្រុស៣ ស្រី៣ បានចាប់កំណើតពីផ្ទៃរបស់អ្នកស្រី Ajibola ដោយមានសុខភាពល្អ ជាមួយនឹងការសម្រាលក្រោមវិធីសាស្ត្រពិសេសមួយនៅមន្ទីរពេទ្យកុមារ Richmond ក្នុងរដ្ឋ Virgnia កាលពីថ្ងៃទី១១ ខែឧសភា។
យោងតាមការផ្សាយរបស់ Washington Post ប្តីប្រពន្ធ១គូនេះ បានរីករាយតាំងពីខែវិច្ឆិកា ឆ្នាំមុន នៅពេលដែលពួកគេដឹងថា កំពុងពរពោះកូនភ្លោះ៤នាក់ ហើយ២ខែក្រោយមក ពួកគេបានទៅជួបពេទ្យតាមការណាត់ ហើយក៏ពិនិត្យឃើញទៀតថា កូនភ្លោះរបស់ពួកគាត់ឡើងដល់៦នាក់។
នៅមុនតំណាក់កាលប្រសូត អ្នកស្រី Ajibola ទទួលបាននូវការយកចិត្តទុកដាក់ជាពិសេសពីគ្រូពេទ្យអស់រយៈពេលជាច្រើនខែ។ ពេទ្យជំនាញ និងជំនួយការប្រមាណ៤០នាក់ បានខិតខំប្រឹងប្រែងជួយដល់អ្នកស្រី Ajibola រហូតដល់ប្រសូតបានកូនប្រុសស្រី៦នាក់ ប្រកបដោយជោគជ័យ។
បើតាមការលើកឡើងរបស់អ្នកជំនាញ ករណីរបស់អ្នកស្រី Ajibola ស្ថិតក្នុងចំណោម២៤ករណីលើ៤លានករណី សម្រាប់អ្នកដែលសម្រាលកូនភ្លោះលើសពី៥នាក់។ ទារកដែលបានប្រសូតមកសុទ្ធតែមានទម្ងន់ក្រោម១គីឡូក្រាម ប៉ុន្តែពួកគេទទួលបាននូវសេវាថែទាំយ៉ាងដិតដល់៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កូនភ្លោះ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នៅពេលព្រះរាជា នរោត្តម សីហនុ សព្វព្រះរាជហឫទ័យលើកញ្ញា ម៉ូនិក …
6 ម៉ោង
«លំបាក»,«ពិបាក» និង«វិបាក» ប្រើក្នុងន័យខុសគ្នាដូចម្តេច?
4 ថ្ងៃ
តើពាក្យ «និង» , «នឹង» និង «ហ្នឹង» មានអត្ថន័យ និងប្រើខុសគ្នាដូចម្តេច?
2 ថ្ងៃ
«ពរពេញ, ពោលពេញ ឬពោរពេញ» មួយណាត្រឹមត្រូវ?
1 ថ្ងៃ
រវាងពាក្យ «សិល្បៈ» ,«សិល្ប៍» ,«សិល្ប» ,«សិប្ប» ,«សិប្បៈ» មួយណាត្រឹមត្រូវ?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម