ខ្មែរ​ក្រហម
ជាតិ
សវនាការ​លើ​សំណុំរឿង០០២នឹង​បន្ត​នៅ​សប្តាហ៍​ក្រោយ
05, Apr 2013 , 4:23 pm        
រូបភាព
ដោយ:
បន្ទាប់ពី​ចេញ​សេចក្តីសម្រេច​ក្នុងការ​បំបែកសំណុំរឿង០០២ អង្គជំនុំជម្រះ​សាលាដំបូង​នឹង​បន្ត​សវនាការ​របស់ខ្លួន​លើ​សំណុំរឿង០០២ ក្នុងដំណាក់កាល​ទី១បន្តទៀត នៅ​សប្តាហ៍​ក្រោយ ពោលគឺ​ចាប់ពី​ថ្ងៃ​ច័ន្ទ​ទី៨ ខែមេសា​នេះ។


តាម​ព័ត៌មាន​ចេញផ្សាយ​ដោយ​សាលាក្តី​ខ្មែរក្រហម​នៅក្នុង​បណ្ដាញ​Facebookរបស់ខ្លួន សវនាការ​ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី៨មេសា​ខាងមុខនេះ នឹងមាន​សាក្សី​ពីររូប​ត្រូវបាន​កោះអញ្ជើញ​អោយមក​ផ្តល់​សក្ខីកម្ម​ផងដែរ។

ប្រសិនបើ​នៅសល់​ពេលវេលា​ខ្លះ​ពី​ការ​ស្តាប់​សក្ខីកម្ម​របស់​សាក្សី​ទាំងពីរ​នាក់​នោះ អង្គជំនុំជម្រះ​សាលាដំបូង​ក៏មាន​គម្រោង​បើកសវនាការ​លើ​បណ្តឹង​សុំ​នៅក្រៅ​ឃុំ​របស់ ខៀវ សំផន​នៅ​ថ្ងៃទី១១ ខែមេសា​នេះ​ផងដែរ។

ប៉ុន្តែ​បើ​មិន​សល់​ពេល​ទេនោះ សវនាការ​រឿង ខៀវ សំផន នឹងធ្វើ​នៅ​ថ្ងៃ​សុក្រ​ទី១២ ខែមេសា​តាម​កាលកំណត់៕


© រក្សាសិទ្ធិដោយ thmeythmey.com