ខ្មែរ​ក្រហម
ជាតិ
ន័រវេ និង​ស៊ុយអ៊ែត​ជា​អ្នក​ផ្តល់​ថវិកា​សង្គ្រោះ​បុគ្គលិក​ជាតិ​នៅ​សាលាក្តី​ខ្មែរ​ក្រហម
07, Apr 2013 , 9:54 am        
រូបភាព
បុគ្គលិក​ជាតិ​ចំនួន​២៧០​នាក់​នៅ​សាលាក្តី​ខ្មែរ​ក្រហម​បាន​ទទួល​ប្រាក់​បៀវត្សរ៍​៣​ខែ​របស់​ពួកគេ​ហើយ​កាល​ពី​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​នេះ។ នេះ​បើតាម​ការ​អះអាង​របស់អ្នកនាំពាក្យ​របស់​សាលាក្តី​ខ្មែរ​ក្រហម​ លោក​នេត ភក្ត្រា​ដែល​បាន​ប្រាប់​គេហទំព័រ​ថ្មីៗ នៅថ្ងៃ​អាទិត្យ​នេះ។


អ្នក​នាំពាក្យ​ដដែល​បាន​បន្ត​ថា ការិយាល័យ​រដ្ឋបាល​នៃ​តុលាការ​ពិសេស​កូនកាត់​នេះ​ក៏​បាន​ធ្វើ​លិខិត​អរគុណ​អង្គការ​សហប្រជាជាតិ​និងប្រទេស​ដៃគូ​ចំនួន​២ គឺ​ន័រ​វេ និង​ស៊ុយអ៊ែត ដែល​បាន​ផ្តល់​ថវិកា​ជា​មូលនិធិ​សង្គ្រោះ​បន្ទាន់​ដល់​បុគ្គលិក​ជាតិ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម។ លោក​នេត ភក្ត្រា​បាន​បន្ថែម​យ៉ាងដូច្នេះ៖«បុគ្គលិក​ជាតិ​ទាំងអស់​ក៏​នឹងទទួល​បាន​ប្រាក់បៀវត្សរ​ដល់​ខែ​មេសា​នេះដែរ។ ហើយ​សម្រាប់​ខែ​បន្ត​បន្ទាប់ទៀត​នោះ រដ្ឋាភិបាល អង្គការ​សហប្រជាជាតិ និងប្រទេស​ផ្តល់​ជំនួយ​កំពុង​ធ្វើការ​រួមគ្នា​ដើម្បី​ធ្វើ​យ៉ាងណា​ធានា​ថា​មិន​អោយ​មាន​បញ្ហាថវិកា​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៣​នេះ។ មាន​ប្រទេស​ខ្លះ​បាន​គ្រោង​ប្រកាស​ផ្តល់​ថវិកានៅ​ពេល​ខាង​មុខ​ដែរ។ យើង​នៅ​រងចាំ​មើល»។

នៅ​ថ្ងៃ​ស្អែក​ទី​៨មេសានេះ សវនាការ​សំណុំរឿង០០២​នឹង​ដំណើរ​បន្ត​ជាធម្មតា​ពេញ​មួយ​សប្តាហ៍​ដើម្បី​ស្តាប់​សាក្សី និង​អ្នកជំនាញ៕

© រក្សាសិទ្ធិដោយ thmeythmey.com