ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន​៖ បង្កើត​តំបន់ឧស្សាហកម្ម​ជាប់​ព្រំដែន​ថៃ ដើម្បី​ជួយ​កម្មករ​បានធ្វើការ​ក្នុងស្រុក​
26, Aug 2017 , 9:19 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា រដ្ឋាភិបាល​នឹង​ខិតខំ​បង្កើត​តំបន់ឧស្សាហកម្ម​នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​ទាក់ទាញ​ការវិនិយោគ​សង់រោង​ចក្រ​ក្នុង​តំបន់​នេះ និង​ជំនួស​ការចេញ​ទៅធ្វើ​ការ​របស់​កម្មករ​ចូលក្នុង​ទឹកដី​ថៃ​។ សម្ដេច​បញ្ជាក់ថា ការបង្កើត​តំបន់ឧស្សាហកម្ម​នេះ​ក៏​ដើម្បី​ទាក់ទាញ​ការវិនិយោគ​ពី​ប្រទេស​ថៃ​ចូលមកក្នុង​ព្រំដែន​កម្ពុជា​ផងដែរ​។



​សម្ដេច​ថ្លែង​ដូចនេះ​នៅក្នុង​ឱកាស​សម្ដេច​ជួប​សំណេះសំណាល​ជាមួយ​កម្ម​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នៅ​ថ្ងៃទី​២៣​ខែសីហា​។​ គំនិត​ផ្ដួចផ្ដើម​ដែល​សម្ដេច​លើកឡើង​នេះ នឹងត្រូវ​លើកយក​មក​ពិភាក្សា នៅក្នុង​កិច្ចប្រជុំ​កម្រិត​រដ្ឋាភិបាល​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា និង​ថៃ នៅក្នុង​ខែកញ្ញា​ខាងមុខនេះ​។

សូម​ស្ដាប់​ប្រសាសន៍ សម្ដេច ហ៊ុន សែន ដូចតទៅ​នេះ​៖







© រក្សាសិទ្ធិដោយ thmeythmey.com