ជាតិ
បទសម្ភាសន៍
យុវជន​អាមេរិក ជាប់ចិត្ត​នឹង​ធម៌​ស្មូត សាស្ត្រា​ស្លឹករឹត និង​កំណាព្យ​របស់​ខ្មែរ​
22, Sep 2017 , 11:39 am        
រូបភាព
ភ្នំពេញ​៖ ជនជាតិ​អាមេរិក លោក Trent Walker បានមក​សិក្សា​ធម៌​ស្មូត និង​ធម៌​បទ នៅ​កម្ពុជា តាំងពី​ឆ្នាំ ២០០៥ តាមរយៈ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​។  លោក Trent Walker បញ្ជាក់ថា មុន​មកដល់​កម្ពុជា លោក​ចាប់អារម្មណ៍​ទៅលើ​តូរ្យតន្ត្រី និង​ព្រះពុទ្ធសាសនា​។  ក្នុងពេល​មក​កម្ពុជា​សិក្សា​ពី​ការ​ស្មូត ជនជាតិ​អាមេរិក​វ័យ ៣០ រូបនេះ ក៏បាន​បួស​ជា​សាមណេរ​រយៈពេល ៥ ខែ នៅក្នុង​ខេត្តសៀមរាប​ផងដែរ​។ បន្ទាប់ពី​លាចាក​សិក្ខាបទ លោក Trent Walker បាន​បន្ត​សិក្សា​ធម៌​ស្មូត​បន្ថែមទៀត​។



លោក Trent Walker អាច​ស្មូត​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស បាន​យ៉ាង​ល្អ​។ ជនជាតិ​អាមេរិក​រូបនេះ បាន​បកប្រែ​អត្ថបទ​កំណាព្យ ជា​ភាសា​អង់គ្លេស ដើម្បី​ឲ្យ​ជនបរទេស​អាច​ស្វែងយល់​ពី​វប្បធម៌​របស់​ខ្មែរ​។  បច្ចុប្បន្ន​លោក Trent Walker កំពុង​សិក្សា​ស្រាវជ្រាវ អភិរក្ស សាស្ត្រា​ស្លឹករឹត និង​ក្រាំង​ខ្មែរ នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​និក្ខេបបទ ការពារ​ថ្នាក់បណ្ឌិត​របស់លោក នៅ​សាកលវិទ្យាល័យ California Berkeley៕

សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​៖

https://youtu.be/UEusnIu3TkM





© រក្សាសិទ្ធិដោយ thmeythmey.com