អត្ថបទពាណិជ្ជកម្ម
​សន្និបាត​បញ្ញវន្ត​ពិភពលោក​លើក​ទី​៣ ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​សំណាក់​ឥស្សរជន​កំពូលៗ​របស់​ជាតិ​
08, Nov 2017 , 11:59 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ គណៈប្រតិភូ​ចំនួន​៥០០​រូប នឹង​អញ្ជើញ​ចូលរួម​ក្នុង​សន្និបាត​បញ្ញវន្ត​ពិភពលោក​លើក​ទី​៣ (GAC) នៅ​ថ្ងៃទី​១៧-១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​ខាងមុខនេះ នៅ​សណ្ឋាគារ សុខា ភ្នំពេញ​។ ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ដោយ IDP Education ដែលជា​ស្ថាប័ន​ផ្តល់​សេវាកម្ម​ផ្នែក​ការអប់រំ​អន្តរជាតិ​ធំជាងគេ​នៅក្នុង​ពិភពលោក ហើយ​បានរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ស្វាគមន៍​វាគ្មិន​ជា​ជនជាតិខ្មែរ និង​អន្តរជាតិ​ជាច្រើនរូប​។
 
​សន្និបាត​ប្រចាំ​ឆ្នាំនេះ បាន​ប្រមូលផ្តុំ​និស្សិត​បញ្ញវន្ត ដែល​បានបញ្ចប់​ការសិក្សា​នៅក្នុង​ប្រទេស និង​មកពី​ប្រទេស​អូស្ត្រាលី កាណាដា ណូ​វែ​ល​ហ្សេ​ឡង់ ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក បារាំង រុស្សី កូរ៉េ ជប៉ុន ចិន ម៉ាឡេស៊ី សិង្ហបូរី និង​ប្រទេស​ផ្សេងៗ​ទៀត ដែល​បង្កើតជា​វេទិកា​ជួបជុំគ្នា​មួយ​ដើម្បី​ចែករំលែក​គំនិត និង​ការភ្ជាប់​ទំនាក់​ទំនងជា​មួយ​អ្នកជំនាញ អ្នក​ដែលមាន​តួនាទី​ក្នុងការ​សម្រេចចិត្ត និង​ថ្នាក់ដឹកនាំ​នៅក្នុង​រដ្ឋាភិបាល វិស័យ​ឯកជន និង​សង្គម​ស៊ីវិល​។ សន្និបាត​បញ្ញវន្ត​ពិភពលោក ឆ្នាំ​២០១៧​នេះ​ត្រូវបាន​ដាក់បញ្ចូល​គ្នា​នូវ បី​ផ្នែក​ធំៗ​រួមមាន Global Business and Education Forum, Global Education and Career Expo និង Global Alumni Reunion Gala Dinner.



​ក្នុងចំណោម​វាគ្មិន​ជាតិ និង​អន្តរជាតិ​សំខាន់ៗ​ដទៃទៀត​ក៏មាន​ការចូលរួម​ជា​វាគ្មិន​កិ​ត្ត​យស​ពី​សំណាក់​ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។​

​លោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុ​ជាមាន​ប្រសា​ស​ន៏​ថា “​យើង​មាន​មោទនភាព​ចំពោះ​ទំនាក់ទំនង​ខ្លាំង​រវាង​ប្រទេស​អូស្ត្រាលី​និង​កម្ពុជា​ក្នុង​វិស័យ​អប់រំ​។ ជាក់ស្តែង IDP Education កំពុង​ប្រារព្ធ​ខួប​ទី ២៥ ឆ្នាំ​របស់ខ្លួន​។ ចាប់តាំងពី​ឆ្នាំ ១៩៩២ មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការអប់រំ របស់ IDP បាន​ជួយ​ប្រជាជន​កម្ពុជា​រាប់​មុ​ឺ​ន​នាក់​ឱ្យ​បង្កើន​ជំនាញ​ភាសា​អង់គ្លេស​របស់​ពួកគេ រួមទាំង​និស្សិត​ជាច្រើន​ដែល​បាន​បន្ត​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី​។​

​ឯ​.​ឧ Bill Longhurst ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុ​ជាមាន​ប្រសា​ស​ន៏​ថា “​ខ្ញុំ​ជឿជាក់ថា កម្មវិធី​សន្និបាត​បញ្ញវន្ត​ពិភពលោក នឹង​រៀបចំ​ការពិភាក្សា​នៃ​គំនិត​ផ្តួចផ្តើម​ដ៏​អស្ចារ្យ​ស្រដៀង​គ្នា​ជាច្រើន​នៅក្នុង​វិស័យ​អប់រំ​។ ខ្ញុំ​សូម​ជូនពរ​ដល់​កម្មវិធី និង​អ្នកចូលរួម​ទាំងអស់​ជោ​គេ​ជ័យ ក្នុងការ​រៀនសូត្រ ការទំនាក់ទំនង​គ្នា និង​ការចែករំលែក​បទពិសោធ​ន៍​។​

​ឯ​.​ឧ George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុ​ជាមាន​ប្រសា​ស​ន៏​ថា “​សន្និបាត​បញ្ញវន្ត​ពិភពលោក​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​សមាជិក​នៃ​សមាគម​អតីត​និស្សិត​មកពី​ប្រទេស​ផ្សេងៗ ដើម្បី​មក​ចូលរួម​ចែករំលែក​បទពិសោធន៍ និង​ព័ត៌មាន ហើយ​បង្កើត​ការទំនាក់ទំនង​ជាមួយ អតីត​និស្សិត​បញ្ចប់​ការសិក្សា​ពី​ជុំវិញ​ពិភពលោក​។​

​សន្និបាត​មានការ​រៀបចំ​ជា​អង្គ​វេទិកា​ជជែក​ពិភាក្សា  ព្រម​ជាមួយនឹង​សំណួរចម្លើយ​លើ​ប្រធានបទ​នានា​ដែល​ផ្តោតជាសំខាន់​លើ​បញ្ហា​ដែល​ទាក់ទង​នឹង​ប្រទេស​កម្ពុជា​។ ប្រធានបទ​នឹង​គ្របដណ្តប់​លើ​បញ្ហា​ពាក់ព័ន្ធ​លើ​គ្រប់​វិស័យ​ជាមួយ​អ្នកតំណាង ដែល​ចូលរួម​ក្នុងការ​ពិភាក្សា​នេះ​។ ប្រធានបទ​មានដូចជា​៖

The Future of Agribusiness;  Business Communication in the Digital Age;  Domestic v international Business: Profit and Pitfalls;   Attraction and Retention: Is there more to life than money?;  Innovation-Driven Leadership;  Cambodia’s Rising Stars;  Trendsetters: The race for emerging consumer markets;  Why is CSR good for business?;  Rise of creative industries;  Rise of intra-regional travel;  Cambodia Property: Boom or Bust?; and  Labour Mobility: Blessing or Curse?


 
​លោក ម៉ៅ​ស្រេង នាយក IDP Education ប្រចាំ​ប្រទេស​កម្ពុជា​មានប្រសាសន៍ថា “​សន្និបាត​បញ្ញវន្ត​ពិភពលោក ផ្តល់ឱកាស​ពិ​សេសមួយ​សម្រាប់​អតីត​និស្សិត​ជួបជុំគ្នា ចែករំលែក​នូវ​បទពិសោធន៍​នានា និង​ប្រើប្រាស់​នូវ​សក្តានុពល​ចំណេះដឹង​របស់​ពួកគេ​ជាមួយ​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រដ្ឋាភិបាល​ក្នុង វិស័យ​ឧ​ស្សហកម្ម និង​សង្គម​ស៊ីវិល​។​” គាត់​បាន​បន្ថែមទៀតថា​៖ “​សន្និបាត​បញ្ញវន្ត​ពិភពលោក ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ឥទ្ធិពល​ដ៏​សំខាន់​ដែល​អតីត​និស្សិត​មាន​ចំពោះ​ការអភិវឌ្ឍន៍​ធនធានមនុស្ស​របស់​ជាតិ និង​ការ​ស្តែង​ឱ្យឃើញ​នូវ​ធនធានមនុស្ស​ទាំង​នោះ នៅ​កម្រិត​ខ្ពស់បំផុត​ក្នុង​ជួរ​រដ្ឋាភិបាល និង​ក្នុង​វិស័យ​នានា​។​”


 
​ឯ​.​ឧ Hidehisa Horinouchi ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​មានប្រសាសន៍ថា “​សន្និបាត​បញ្ញវន្ត​ពិភពលោក ជា​ឱកាស​ដ៏​អស្ចារ្យ​សម្រាប់​អតីត​និស្សិត​កម្ពុជា​ដែលមាន​ភាព​សកម្ម​នៅក្នុង​វិស័យ​ផ្សេងៗ​របស់​ពួកគេ​ហើយ​កំពុង​ប្រើប្រាស់​បទពិសោធន៍​រប​ស់​ពួកគេ​នៅ​ទូទាំង​ពិភពលោក​ដើម្បី​ចែករំលែក​ចំណេះដឹង និង​ជំនាញ​របស់​ពួកគេ​ជាមួយគ្នា​។ លើសពីនេះ​កិច្ចពិភាក្សា​ដែល​បាន​ធ្វើឡើង​នៅ​មហាសន្និបាត​នេះ​ជារឿយៗ​ឆ្លុះបញ្ចាំង​ពី​ទស្សនៈ​សកលលោក​និង​នាំមក​នូវ​គំនិត​ថ្មី​ជាច្រើន​ដល់​ប្រទេស​កម្ពុជា​។ ជាពិសេស​នៅ​ឆ្នាំនេះ​សន្និបាត​នេះ នឹងត្រូវ ធ្វើឡើង​រយៈពេល​ពីរ​ថ្ងៃ​ពេញ ហើយ​ខ្ញុំ​ជឿជាក់ថា​អ្នកចូលរួម​នឹង​ឆ្លៀត​យក​ប្រយោជន៍​ពី​កម្មវិធី​នេះ ហើយនឹង​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​ដើម្បី​ចែករំលែក​បទពិសោធន៍ និង​សកម្មភាព​របស់​ពួកគេ ជាមួយ​អ្នកចូលរួម​ផ្សេងៗ​ទៀត​។​”

GAC2017 បាន​ទាក់ទាញ​អ្នក​ឧបត្ថម្ភ និង​អ្នកគាំទ្រ​ជាច្រើន​មកពី​បណ្ដា​ក្រុមហ៊ុន សភាពាណិជ្ជកម្ម សមាគម​អតីត​និស្សិត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​។ GAC2017 សូម​ថ្លែងអំណរគុណ​ចំពោះ​៖

-​    ​AIA (Cambodia) Life Insurance Plc. and IELTS as Platinum Sponsors;
-​    ​Australian Centre of Education (ACE) as Gold Sponsor; and
-​    ​The British Embassy, CPA Australia, ATHE Cambodia, Singapore Cambodia International Academy (SCIA) and Australian Migration Agents (AMA) as Silver Sponsors.

​លោក Bretton G. Sciaroni ប្រធានសភា​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា​មានប្រសាសន៍ថា​”​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ប្រទេស​កម្ពុ​ជាមាន​សេចក្តី​រីករាយ​ក្នុងការ​គាំទ្រ​សន្និបាត​បញ្ញវន្ត​ពិភពលោក​លើក​ទី​៣ ដែល IDP រៀបចំ​នេះ​។ ខ្ញុំ​បាន​ចូលរួម​នៅក្នុង​កម្មវិធី​នេះ​ពីមុន ហើយ​បានឃើញ​ផល​វិជ្ជមាន​របស់​ការអប់រំ​ខ្ពស់​ទៅលើ សហគមន៍​អាជីវកម្ម​នៅ​កម្ពុជា​។ យើង​រីករាយ​ដែល​ឃើញ IDP បន្ត​បង្កើន​ទំហំ​នៃ​វេទិកា​ពាណិជ្ជកម្ម ដោយ​ការរួមបញ្ចូល​ការអប់រំ និង​អាជីព​សម្រាប់​លទ្ធផល​នាពេល​អនាគត​។​”



​ពិព័រណ៍​ការសិក្សា​នៅ​បរទេស និង​ការងារ ដែល​នឹង​ដំណើរការ​ស្របគ្នា​ទៅនឹង​សកម្មភាព​ដទៃទៀត​រប​ស់ GAC ដោយមាន​ការចូលរួម​ពី​ស្ថាប័ន​អប់រំ​ក្នុងស្រុក និង​អន្តរជាតិ​ដែល​នឹង​ផ្តល់ព័ត៌មាន​អំពី​អាហារូបករណ៍ និង​ឱកាស​សិក្សា​នៅ​បរទេស ព្រមទាំង​ក្រុមហ៊ុន​កំពុង​ស្វែងរក​បុគ្គលិក​។ និស្សិត ឪពុកម្តាយ និង​សាធារណជន ជាង ៣ ពាន់​នាក់ នឹងចូលរួម​ពិព័រណ៍​ពិព័រណ៍​ការសិក្សា​នៅ​បរទេស និង​ការងារ​នេះ​ដោយ​ឥតគិតថ្លៃ​។​

​លោក ឈាង វ៉ាន់​តាក់ ប្រធាន​ភ្នាក់ងារ​បញ្ជូន​សិស្ស​ទៅ​សិក្សា​នៅ​បរទេស នៃ IDP Education មានប្រសាសន៍ថា​”​ពិព័រណ៍​ការសិក្សា​នៅ​បរទេស និង​ការងារ​នឹង​អនុញ្ញាតឱ្យ​សិស្ស និស្សិត​ស្វែងយល់​ពី​ការសិក្សា​កម្រិត​ពិភពលោក ដោយ​ពិភាក្សា​ជាមួយ​ស្ថាប័ន​អន្តរជាតិ​ផ្សេងៗ និង​ដើម្បី​ជួយ​ពួកគេ​ពិចារណា​ពីមុខ​វិជ្ជា​ដែល​ការគួរ​សិក្សា​នៅ​បរទេស​។ យើង​មាន​ក្តីរំភើប​រីករាយ​ក្នុងការ​ស្វាគមន៍​សាលារៀន និង​សាកលវិទ្យាល័យ​នានា​មកពី​ប្រទេស​កម្ពុជា សិង្ហ​បុរី អូស្ត្រាលី​នូ​វែ​ល​ហ្សេ​ឡង់ ចក្រភព​អង់គ្លេស កាណាដា និង​សហរដ្ឋអាមេរិក​នៅ​ព្រឹត្តិការណ៍​នេះ​។​”

​ក្រៅពីនេះ ពិព័រណ៍​ការសិក្សា​នៅ​បរទេស និង​ការងារ ក៏​នឹង​រួមបញ្ចូល​ឱកាស​ពិភាក្សា​រវាង​តំណាង​និយោជិត និង​បុគ្គលិក រួមជាមួយ​សំណួរចម្លើយ​។​
GAC2017 នឹង​បញ្ចប់​ជាមួយ Gala Dinner ដ៏​រីករាយ​ដែល​លាយ​បញ្ចូល​គ្នា​ជាមួយ​បរិយាកាស​ក្នុងការ​អបអរសាទរ​ខួប ២៥ ឆ្នាំ​របស់ IDP Education នៃ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​សម្រាប់​ការចុះឈ្មោះ​ចូលរួម សូម​ចូលទៅ​កាន់​៖ www.cambodiaga.org

For further information or to support GAC2017, please contact:

Trina CAPPS [EN]​    ​    ​    ​CHEA Chendamony [KH]​    ​
GAC Event Coordinator     ​    ​Client Service Manager
IDP Education (Cambodia)​    ​    ​IDP Education (Cambodia)
Tel:  +855 23 222 325​    ​    ​Tel:  +855 23 222 325
E-mail: [email protected]​    ​Email: [email protected]
Website:     ​www.cambodiaGA.org
Facebook:​    ​https://www.facebook.com/cambodiaga/
LinkedIn:​    ​https://www.linkedin.com/in/cambodiaga/



(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com